ពលរដ្ឋអន្លង់វែងឡើងមកប្តឹងរឿងដីធ្លីនៅផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីព្រឹកមិញ។ភ្នំពេញៈ ប្រជាពលរដ្ឋជិត ៥០ តំណាងឲ្យប្រជាពលរដ្ឋចំនួន ១២០ គ្រួសារមកស្រុកអន្លង់វែងខេត្តឧត្តរមានជ័យបានធ្វើដំណើរមករាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីប្រគល់ពាក្យបណ្តឹងទៅលោកនាយករដ្ឋមន្រ្តីឲ្យជួយអន្តរាគមប្រឆាំងនឹងក្រុមហ៊ុនដែលបានស្នើឲ្យអាជ្ញាធរដែនដីមិនប្រគល់អត្តសញ្ញាណដីជូនប្រជាពលរដ្ឋ។ក្រុមប្រជាពលរដ្ឋដែលមកពីពីរឃុំគឺ ឃុំអន្លង់វែង និង ឃុំថ្លាត ក្នុងស្រុកអន្លង់វែងបានពាក់អាវនិងមួកដែលមានស្លាកសញ្ញា គណបក្សប្រជាជនកម្ពុជាដើម្បីសំដែងការគាំទ្រដល់គណបក្សកាន់អំណាចដើម្បីស្នើឲ្យសម្តេចនាយករដ្ឋមន្រ្តីជួយអន្តរាគមខណៈដែលក្រុមហ៊ុនទុមរីងនិងជាតាមករំលោភដីប្រមាណជា៥០០ ហិកតាទីដែលប្រជាពលរដ្ឋកំពុងរស់នៅនិងប្រឆាំងនឹងក្រុមហ៊ុនដែលស្នើឲ្យអាជ្ញាធរមិនប្រគល់ដីជូនដល់ប្រជាពលរដ្ឋ។
ដកស្រង់ពី http://www.camnews.org
- my video (welcambodia.wordpress.com)
- Download Game Angry birds (simkosal04.wordpress.com)
- Download Game flash (simkosal04.wordpress.com)
- Done. Almost… (lyhourheng.wordpress.com)
- Cambodia: Mixed reception for the hard-working LGBT community (rockhmerlgbt.wordpress.com)
- របៀបដោះ Unlock modem ដាក់បានគ្រប់ស៊ីម by ស៊ឹម កុសល. (simkosal04.wordpress.com)
- google-site-verification: google28b165b0f88b7570.html (simkosal04.wordpress.com)
- MOCP math (simkosal04.wordpress.com)
- CMO 2012 math (simkosal04.wordpress.com)
- google-site-verification (simkosal04.wordpress.com)
12.565679
104.990963