តើអ្នកចង់ទៅសិក្សានៅប្រទេសដែលជាមហាអំណាចជាងគេលើលោកទេ? សាកលវិទ្យាល័យ George Washington របស់សហរដ្ឋអាមេរិក នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតជាច្រើនរូបជុំវិញពិភពលោក។
អាហារូបករណ៍នេះគឺសម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើជំនាញភាពជាអ្នកដឹកនាំជាសាកល។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗទាក់ទងនឹងការអភិវឌ្ឍ និងការដឹកនាំប្រទេស ដើម្បីយកមកអនុវត្តក្នុងប្រទេសកំណើតរបស់ពួកគេ។
លក្ខខណ្ឌទទួលបានអាហារូបករណ៍ បេក្ខជនត្រូវតែបានឆ្លងកាត់ការធ្វើតេស្ត TOEFLទទួលបានពិន្ទុយ៉ាងហោចណាស់600 ឬIELTS ទទួលបានពិន្ទុ 7.0។ បន្ថែមពីនេះទៅទៀតនោះ បេក្ខជនត្រូវសរសេរអត្ថបទប្រាប់ពីមូលហេតុដែលចង់ទទួលបានអាហារូបករណ៍នេះ និងបញ្ជាក់ពីអត្ថប្រយោជន៍ដែលខ្លួនអាចនឹងទទួលបានពីការសិក្សានេះ។
ចំពោះបេក្ខជនចង់សិក្សាថ្នាក់បណ្ឌិត គឺត្រូវសរសេរពីបទពិសោធន៍ដែលទាក់ទងនឹងការងារកន្លងមក សរសេរពីគម្រោងស្រាវជ្រាវ និងគម្រោងសម្រាប់ថ្ងៃអនាគតចំពោះការអភិវឌ្ឍប្រទេសរបស់ខ្លួន ឲ្យបានពី៥០០ទៅ១០០០ពាក្យ។
សម្រាប់ឆ្នាំសិក្សាដំបូង រាល់ការចាយវាយផ្សេងៗដូចជា ថ្លៃស្នាក់ទៅ ថ្លៃសិក្សា និងចំណាយផ្សេងទៀត ខាងសាកលវិទ្យាល័យជាអ្នកទទួលបន្ទុកទាំងអស់។ កំឡុងពេលសិក្សាឆ្នាំបន្ទាប់និស្សិតទាំងអស់ត្រូវតែទទួលបានGPA ស្មើ ឬលើសពី៣.០ ទើបនិស្សិតមានការទំនុកបម្រុងបន្តទៀត។
កាលបរិច្ឆេទឈប់ទទួលពាក្យសុំអាហារូបករណ៍នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។
ព័ត៌មានលម្អិត សូមចុចត្រង់នេះ។
អត្ថបទ៖ ផល្លា សុម៉ាលីណា in http://news.sabay.com.kh/articles/441154Related articles
- យល់ដឹងពីការធ្វើម្ហូប( Food ) (simkosal04.wordpress.com)
- Job in combodia (khmer4konkhmer.wordpress.com)
- MOCP math (simkosal04.wordpress.com)
- CMO 2012 math (simkosal04.wordpress.com)
- របៀបដោះ Unlock modem ដាក់បានគ្រប់ស៊ីម by ស៊ឹម កុសល. (simkosal04.wordpress.com)
- the-imo-compendium all Imo 1959-2009 (simkosal04.wordpress.com)
- Download Game Angry birds (simkosal04.wordpress.com)
- Download Game flash (simkosal04.wordpress.com)