បញ្ហា សុវត្ថិភាពកុំព្យូទ័រដែលលោកអ្នកកំពុងប្រើ គឺជារឿងសំខាន់សម្រាប់អ្នកប្រើកុំព្យូទ័រទាំងអស់ ។ នៅពេលផ្នែកសុវត្ថិភាពកុំព្យូទ័ររបស់អ្នកខ្សោយ អ្នកនឹងទទួលការរំខានពីពពួកមេរោគកុំព្យូទ័រផ្សេងៗ ដែលអាចធ្វើឲ្យកុំព្យូទ័ររបស់អ្នកឧស្សាហ៍គាំងពេលកំពុងប្រើ ។ ជារៀងរាល់ថ្ងៃមេរោគកុំព្យូទ័រថ្មីៗត្រូវបានបង្កើត ដែលធ្វើឲ្យអ្នកប្រើភាគច្រើនមានការលំបាកក្នុងការដឹងថាតើកុំព្យូទ័រ ដែលខ្លួនកំពុងប្រើមានកម្រិតសុវត្ថិភាពប៉ុណ្ណាប្រឆាំងនឹងពពួក កម្មវិធីអាក្រក់ ។ សូមបង្ហាញអ្នកនូវកម្មវិធីមួយឈ្មោះថា OPSWAT ដែលកំណត់កម្រិតសុវត្ថិភាពកុំព្យូទ័ររបស់អ្នក ។
OPSWAT’s Security Score គឺជាកម្មវិធីដែល scans system របស់អ្នកហើយបង្ហាញនូវពិន្ទុរបស់ services និងកម្មវិធី security ទាំងអស់ដែលកុំព្យូទ័រអ្នកមាន ។ Component នីមួយៗត្រូវបានកំណត់ពិន្ទុដាច់ដោយឡែកពីគ្នា ហើយមាននូវរបៀប ដើម្បីបង្កើន security score ។ OPSWAT ពិនិត្យកម្រិត security ទៅលើ Firewall, Hard Disk Encryption, Patch Management (Windows Updates) , Backup, Public File Sharing, Antivirus និង Anti-Phishing ។
ដំបូង copy កម្មវិធីនេះដែលមានឈ្មោះថា SecurityScore.exe ពី CD របស់ទស្សនាវដ្ដី ។ រួចហើយ double-click លើ file SecurityScore.exe នេះ (ប្រសិនបើមានផ្ទាំងមួយលោតសួរឲ្យចុច button Run ឬ Cancel អ្នកត្រូវចុច button Run) រួចហើយផ្ទាំងខាងក្រោមនឹងបើក
នៅពេលនេះកម្មវិធីមិនទាន់ពិនិត្យកម្រិត security កុំព្យូទ័ររបស់អ្នកនៅឡើយទេ ។ ចុចធីកយក I agree to terms and conditions ដែលនៅខាងក្រោមពាក្យ What is your security score? រួចហើយចុចពាក្យ START ដែលនៅកណ្ដាល ។
រង់ចាំបន្តិចរហូតដល់ការត្រួតពិនិត្យត្រូវបានបញ្ចប់ នោះអ្នកនឹងឃើញ security score កុំព្យូទ័ររបស់អ្នក
ពិន្ទុសរុបនៃ security score បង្ហាញនូវលេខកណ្ដាលដោយត្រួតពិនិត្យទៅលើ components 7 ផ្សេងៗគ្នាដោយតំណាងដោយ pie chart នីមួយៗ ។ Pie chart នីមួយៗអាចចុច ដើម្បីមើលព័ត៌មានលម្អិតពីកម្រិត security ហើយអ្នកនឹងឃើញការណែនាំ ដើម្បីបង្កើន security លើ component នោះ ។
Link to download http://www.mediafire.com/download/aiuuibmls5tiu3c/SecurityScore
For more info Please Click here to view ANT page
Prepare by KOSAL
Related articles
- សិសពូកែគណិតវិទ្យាថ្នាក់ទី១២ តាមបណ្ដាខេត្តមួយចំនួន ២០១៣ (simkosal04.wordpress.com)
- Problem of CMG’s team for Grade 12 (simkosal04.wordpress.com)
- JBMO-2013 full test (simkosal04.wordpress.com)
- Video solve math problem (simkosal04.wordpress.com)
- How use Movie Maker ( Window Version) (everydaynews24.wordpress.com)