ហង់ ជួន ណារ៉ុន៖ «កែទម្រង់វិស័យអប់រំមិនបាន ខ្ញុំនឹងទៅធ្វើអ្វីផ្សេងវិញ”


ភ្នំពេញ៖ អស់រយៈពេលបីខែហើយដែលលោក ហង់ ជួន ណារ៉ុន អតីតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកកាន់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំ។ ក្នុងអាណត្តិនេះ លោករដ្ឋមន្ត្រីអប់រំថ្មី សន្យាកែទម្រង់វិស័យអប់រំស៊ីជម្រៅ។ ខាងក្រោមនេះជាបទសម្ភាសន៍រវាងអ្នកយកព័ត៌មានគេហទំព័រថ្មីៗ លោក គី សុខលីម និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

លោកគី សុខលីម៖ បីខែក្រោយការចូលកាន់តំណែងនៅក្នុងក្រសួងអប់រំ តើលោករដ្ឋមន្ត្រីបានសន្យាធ្វើកំណែទម្រង់វិស័យអប់រំយ៉ាងដូចម្តេចខ្លះ?

លោកហង់ ជួន ណារ៉ុន៖ យើងបានរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន៥ដងរួចមកហើយ។ ការរៀបចំចំនួន៥ដងនេះ គឺផ្អែកលើគោលការណ៍ចាំបាច់៤យ៉ាង។ ទី១ អ្នកពាក់ព័ន្ធត្រូវគោរពច្បាប់។ ទី២ ការប្រឡងត្រូវមានតម្លាភាព។ ទី៣ ការប្រឡងត្រូវមានយុត្តិធម៌ និងទី៤ កំណែប្រឡងគ្រូវបង្រៀនត្រូវតែជាកំណែរួម។

លោកគី សុខលីម៖ ការប្រឡងបាក់ឌុបឆ្នាំក្រោយ តើលោកព្យាយាមធ្វើយ៉ាងដូចម្តេចដើម្បីកុំអោយមានអំពើពុករលួយកើតឡើង

ដូចកាលពីឆ្នាំមុនៗទៀត?

លោកហង់ ជួន ណារ៉ុន៖ ការប្រឡងបាក់ឌុបវាធំ និងស្មុគស្មាញជាងការប្រឡងគ្រូបង្រៀន។ ប៉ុន្តែគោលការណ៍៤យ៉ាងដែលខ្ញុំបានលើក ឡើងខាងលើត្រូវតែគោរពអោយបានជាដាច់ខាត។ កូនសិស្សត្រូវហាមដាច់ខាតមិនអោយយកទូរស័ព្ទឬប្រដាប់ប្រដារផ្សេងៗ

ដែលអាចផ្តល់ព័ត៌មានចូលថ្នាក់ប្រឡងបានឡើយ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ដូចជាពាក្យបណ្តឹង។ ក្រសួងត្រូវតែធ្វើការអង្កេតជាចាំបាច់។

លោកគី សុខលីម៖ បញ្ហាគុណភាពអប់រំគឺជាកង្វល់របស់មនុស្សគ្រប់រូប តើលោកក្នុងនាមរដ្ឋមន្ត្រីក្រសួងអប់រំ លោកនឹងធ្វើយ៉ាងដូចម្តេច?

លោក ហង់ ជួន ណារ៉ុន៖ កំណែទម្រង់វិស័យអប់រំ យើងមិនអាចធ្វើមួយថ្ងៃបានទេ។ វាត្រូវការពេលវេលាយូរ និងត្រូវការ ការចូលរួមពីច្រើនភាគី ដូចជាអាណាព្យាបាលជាដើម។ គុណភាពគ្រូក៏ត្រូវលើកតម្កើង។ ប្រាក់ខែគ្រូបង្រៀនក៏ត្រូវពិចារណាឡើងវិញ។ កូនសិស្សខ្លួនឯងក៏ត្រូវប្រឹងប្រែងដែរ។ និយាយជារួម មនុស្សគ្រប់រូបត្រូវចូលរួម ទើបកំណែទម្រង់អាចទៅរួចដោយរលូន។

លោក គី សុខលីម៖ តាមអ្វីដែលខ្ញុំលឺ គឺថាលោកធ្លាប់ប្រជុំផ្ទៃក្នុង ក្នុងក្រសួងអប់រំ ក្រោយពេលឡើងកាន់តំណែង ដោយលោកបាននិយាយថា ប្រសិនបើលោកមិនអាចកែទម្រង់វិស័យអប់រំបានទេ លោកនឹងចុះចេញពីតំណែង តើលោកធ្លាប់សន្យាដូច្នេះមែនឬទេ?

លោក ហង់ ជួន ណារ៉ុន៖ (គិតបន្តិចមុនឆ្លើយ)។ ខ្ញុំត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាល និងរដ្ឋសភាជាតិ។ អ្វីដែលខ្ញុំសន្យា ខ្ញុំនឹងធ្វើ។ ប្រសិនបើខ្ញុំធ្វើមិនបាន រដ្ឋាភិបាលអាចនឹងគិតពិចារណាពីតំណែងរបស់ខ្ញុំ។ ប៉ុន្តែ សម្រាប់រូបខ្ញុំ ប្រសិនបើខ្ញុំធ្វើមិនបាន ខ្ញុំគួរធ្វើអ្វីផ្សេងវិញប្រសើរជាង។ កំណែងទម្រង់ជាការទទួលខុសរបស់ខ្ញុំ។ ប៉ុន្តែកំណែទម្រង់មិនមែនសម្រាប់រូបខ្ញុំម្នាក់ឯងទេ គឺសម្រាប់យើងទាំងអស់គ្នា៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s