ដប់សំណួរសម្រាប់អ្នកស្រី
១- អ្នកស្រី មាន បានទុកឱ្យកាសឱ្យលោកប្រុស មានសេរីភាពពេញលេញក្នុងការគិតគូរការងាររកស៊ីរបស់លោកប្រុស ដែរឬទេ? … មាន ដែលបាននិយាយពីនេះ និយាយពីនោះ អំពីមិត្តភ័ក្តិរបស់លោកប្រុស, អំពីនាងលេខាធិការ របស់លោកប្រុស ឬនៅពេលលោកប្រុសត្រឡប់ មកផ្ទះយឺតយ៉ាវ ដែរឬទេ?
២- អ្នកស្រី មាន បានខំប្រឹងរៀបចំផ្ទះសម្បែងឱ្យមានសិរីសួស្តីគួរជាទីសោមនស្សរីករាយ និងគាប់ភ្នែក ដែរឬទេ?
៣- អ្នកស្រី មាន បានផ្លាស់ប្តូរមុខម្ហូប ដើម្បីកុំឱ្យលោកប្រុស ទាយដឹងបានមុនថា ថ្ងៃនេះ ច្បាស់ជាញ៉ាំមុខម្ហូបអ្វី ដែរឬទេ?
៤- អ្នកស្រី មាន បានស្វែងយល់ អំពីកិច្ចការរបស់លោកប្រុស ដើម្បីអាចពិភាក្សាជាមួយលោកប្រុស ដោយវិធីមួយឆ្លាតវៃ ឬជួយជាយោបល់ រំលឹកដាស់តឿនលោកប្រុស ដូចពីពេលមុនៗទៀត ដែរឬទេ?
៥- អ្នកស្រី មាន បានទ្រាំតស៊ូ និងស្ថានភាពខ្វះខាត ដោយមិនថ្នាំងថ្នាក់លោកប្រុសថារកស៊ីទទីទទាស ឬក៏មិនប្រៀបធៀបលោកប្រុស ជាមួយពួកអ្នក ដែលមានសំណាងជាងលោកប្រុសមួយចំនួន ដើម្បីចំងកលោកប្រុស ដែរឬទេ?
៦- អ្នកស្រី មាន បានខំប្រឹងដោយស្មោះ ដើម្បីឱ្យម្តាយក្មេក និងបងប្អូនក្នុងគ្រួសារខាងប្តី សប្បាយចិត្ត ដែរឬទេ?
៧- អ្នកស្រី មានបានគិតដល់ម៉ូដ និងពណ៌ដែលលោកប្រុសចូលចិត្តដែរឬទេ? នៅពេលដែលអ្នកស្រី ជ្រើសរើសទិញ ខោ-អាវ ផ្ទាល់ខ្លួន?
៨- អ្នកស្រី មាន សុខចិត្តលះបង់ គំនិតដែលមិនសំខាន់ទាំងឡាយ ដើម្បីឱ្យគ្រួសារបានសុខសាន្តដែរឬទេ?
៩- អ្នកស្រី មាន បានហាត់លេងល្បែងកម្សាន្តមួយចំនួន ដែលលោកប្រុសចូលចិត្តដើម្បីរួមលេងកម្សាន្ត ជាមួយលោកប្រុស ដែរឬទេ?
១០- អ្នកស្រី មាន បានអានសៀវភៅ ឬកាសែត ឬទស្សនាវដ្តី ដើម្បីបានយល់ដឹងអំពីកិច្ចការធំៗមួយចំនួន ដែលបានកើតឡើង, អំពីគំនិតថ្មីសៀវភៅថ្មី ហើយបានជាមនុស្សមានតម្លៃម្នាក់ អំពីស្មារតី ដែរឬទេ?….
ចម្លងចេញពីសៀវភៅ៖ ចិត្តសាស្រ្ត អនុវត្តន៍