Biology/ ជីវវិទ្យា


ជីវវិទ្យា គឺជាវិទ្យាសាស្ត្រធម្មជាតិដែលផ្ដោតជាមួយការសិក្សាអំពីជីវិត និងសារពាង្គកាយមានជីវិត រួមមានរចនាសម្ព័ន្ធរបស់ពួកវា មុខងារ ការលូតលាស់ ដើមកំណើត ការវិវត្ត របាយ និងវត្តិករសាស្ត្រ ។[១] ជីវវិទ្យាគឺជាមុខវិជ្ជាដ៏ធំទូលាយមួយដែលនៅក្នុងមានចំណែករង ប្រធានបទនិងវិន័យជាច្រើន ។ ចំណោមប្រធានបទដ៏សំខាន់ៗបំផុតទាំងប៉ុន្មានគឺជាគោលការណ៍រួមទាំងប្រាំ​ដែលត្រូវបាននិយាយជាការសន្មតមូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប៖[២]

  1. ក្រុមកោសិកា គឺជាអង្គគ្រឹះនៃជីវិត
  2. ប្រភេទថ្មីៗនិងលក្ខណៈដែលទទួលបានគឺជាផលនៃវិវត្តន៍
  3. ក្រុមពន្ធុ គឺជាអង្គមូលដ្ឋាននៃតំណពូជ
  4. សារពាង្គកាយមួយបំនឹង បរិស្ថានខាងក្នុងរបស់វាដើម្បីថែរក្សាល័ក្ខខ័ណ្ឌមួយនឹងនរ​និងមិនប្រែប្រួល ។
  5. ភាវៈរស់ប្រើប្រាស់និងប្ដូរថាមពលគ្នា ។

ក្បួនរងនៃជីវវិទ្យាគឺត្រូវបានរៀបចំលើមូលដ្ឋានគ្រឹះនៃមាត្រាចំណែក​នៅខាងក្នុងសារពាង្គកាយដែលត្រូវបានសិក្សា​និងវិធីសាស្ត្រជាច្រើនប្រើដើម្បីសិក្សាពួកវា៖ ជីវរសាយនវិទ្យា ត្រួតពិនិត្យរសាយនវិទ្យា(គីមីវិទ្យា)ជាបឋមវិធាននៃជីវិត អណូជីវវិទ្យាសិក្សាប្រតិកម្មនៃប្រព័ន្ធដ៏ស្មុគស្មាញនៃក្រុមអណូជីវ កោសិកាជីវវិទ្យា ពិនិត្យបណ្ដុំសំណង់មូលដ្ឋានគ្រឹះនៃជីវិតទាំងអស់ កោសិកា សរីរវិទ្យាពិនិត្យមុខងាររូបសាស្ត្រនិងរសាយន (គីមី) នៃជាលិកា ក្រុមសរីរាង្គ និង ប្រព័ន្ធសរីរាង្គជាច្រើននៃសារពាង្គកាយមួយ និង​បរិស្ថានវិទ្យាត្រួតពិនិត្យនូវរបៀបសារពាង្គកាយផ្សេងៗធ្វើអន្តរកម្ម​និងបន្ស៊ាំខ្លួនជាមួយបរិស្ថានរបស់ពួកវា ។

ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίος, bios, “ជីវិត” និងផ្នត់ចុង -λογία, -logia, “សិក្សាអំពី” ។[៤] ខ្មែរប្រែចេញពីពាក្យនេះ គឺមកពីពាក្យបាលីសំស្ក្រឹត ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះអំពីជីវិត រឺ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺ amphibiology (ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង រឺ ទាំងពីរ រឺ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួន​គឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវា​និងរួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សា​តាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជា គឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌា និងចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និងការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ ក្រិកចំណាស់ វិញ ។[៥] ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅ អ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែក​យ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោកនិងស្នាដៃដ៏ទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និងក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រនិងនានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូតនៅឯសាមាគមបញ្ញវន្ត គឺលោកថេអូផ្វ្រាសតូស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រ ដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។

ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ (Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ[៦] និងរ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រនិងសរីរវិទ្យា ។ វិជ្ជាពេទ្យត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។

ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿននិងលូតលាស់ ជាមួយការបន្សើរគួរអោយរំភើបនៃអតិសុខុមទស្សន៍របស់លោក អ៊ែនថូនី វ៉ាន់ លីអ៊ូវ៉ិនហ៊ូខ (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើអោយពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយនិងភាពចម្លែកនិងនានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក ជែន ស៊្វែមម៉ឺដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យា​និងបានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យនិងបណ្ដាក់ព៌ណ (staining)តាមរយៈអតិសុខុមទស្សន៍ ។[៧]

ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ១៨៣៨និង១៨៣៩ ស្ឆ្លេដិន (Schleiden) និង ស្ឆ្វាន់ (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកានិង (២) ថាកោសិកាមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដ៏ទៃៗក៏ដោយ ។ អរគុណដល់ស្នាដៃរបស់លោក រ៉ូបឺត រីមែខ (Robert Remak) និងលោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) យ៉ាងណាមិញ នៅទសវត្សឆ្នាំ១៨៦០ ពួកអ្នកជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំងបីនូវអ្វី​ដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា ។[៨]

ខណៈពេលនោះ វត្តិករសាស្ត្រនិងការចែកចំណាត់ថ្នាក់​បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ ខារ៉ូលុស លីននែអុស (Carolus Linnaeus) បានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និងនៅទស្សវត្សឆ្នាំ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រ សម្រាប់ប្រភេទរបស់លោកទាំងអស់ ។[៩] ចច-ល្វីស ឡឺខ្លឺខ, កំតេ ដឺ បាប់ផ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និងភាវៈរស់មួយចំនួនជាគូររងឥទ្ធិពលគ្នាទៅវិញទៅមក​ដោយផ្ដល់នូវលទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏បាប់ផ្វុងគឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្ត ស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកលែមម៉ាខ (Lamarck) និងលោកដាវីន (Darwin)ផងដែរ ។[១០]

គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ជិន-បាប់ទីស្តិ លែមម៉ាខ (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ គឺធម្មជាតិវិទូជាតិប៊្រីធីស្ឆ ឆាឡិស ដាវីន (Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបូលដ្ថ (Humboldt)ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកលីយ៉េល (Lyell) សំណេររបស់លោកថូមម៉ាស ម៉ាល់ស៊ុស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និងជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណានិងភស្តុតាងស្រដៀងគ្នាបាននាំអោយលោកវ៉លឡេស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។[១១]

របកគំហើញនៃការតំណាងខាងរូបសាស្ត្រ​នៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្ត​និងពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ១៩៤០និងដើមទសវត្សឆ្នាំ១៩៥០ ការពិសោធជាច្រើនបានបង្ហាញថា ជ.ស.ដ. (ADN) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជាវិសាណូនិងវេត្រាណូ ស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចស្លឹកត្រចៀកពីរនៃជ.ស.ដ.(ADN) នៅឆ្នាំ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគអណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស១៩៥០មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ដុបបលយូ ហូឡីយ (Robert W. Holley) និងលោក ម៉ាសស្ឆល វ៉ារ៉ិន នីរ៉ិនបឺហ្ក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(ADN)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្ស ត្រូវបានចាប់ផ្ដើមនៅឆ្នាំ១៩៩០ជាមួយគោលដៅ​នៃការគូរផែនទីបណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ២០០៣[១២] ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្សគឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាន​នៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្សនិងខ្លួនប្រាណនៃភាវៈរស់ដ៏ទៃៗទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s