ចំហេះក្នុងនៃម៉ាស៊ីន


ម៉ាស៊ីនចំហេះក្នុងគឺជាប្រភេទម៉ាស៊ីន​អូសទាញមួយ​ ដែលបំលែងថាមពលកំដៅបានមកពីចំហេះគ្រឿងឆេះឬ​ ប្រេងឥន្ឋនៈក្នុងបន្ទប់ផ្ទុះឆេះអោយវាក្លាយទៅជាថាមពលមេកានិច។

តាមប្រវត្តិរថយន្ត យើងដឹងថាគេប្រើម៉ាស៊ីនចំហេះក្រៅ​​ ដូចជាប្រើកំលាំងចំហាយទឹកជាដើម ដើម្បីអូសទាញរថយន្តគ្រាដំបូងបង្អស់​។ ក្រោយមកទៀតដើម្បីអោយងាយស្រួសក្នុងការប្រើប្រាស ធានាសុវត្ថភាពរឹតតែខ្ពស់​ មានលក្ខណៈកំលាំងបានល្អ​(​​good performance) គេក៏ផ្លាស់ប្តូរមកប្រើម៉ាស៊ីនចំហេះក្នុង (​Internal combustion engine) វិញរហូត​ដល់សព្វថ្ងៃ​។

​​នៅក្នុងឆ្នាំ​ ១៨៧៦​ លោក អុត្ថូជនជាតិ​ អាល្លឺម៉ង បានរកឃើញម៉ាស៊ីនសាំង​ (​​​​​ Gasoline Engine )​ សំរាប់អូសទាញរថយន្ត​​​ នៅក្នុងឆ្នាំ ១៨៨៥​ ។ ​​​​​​​​​​​​​​​​​​​​​​នៅឆ្នាំ​ ១៨៩៧ លោក ឌីសែល ជនជាតិអាលឺម៉ង់បានរកឃើញម៉ាស៊ីនម៉ាស៊ូត (​ Diesel Engine ) រូចមកក្រុមហ៊ុន​ អាល្លឺម៉ងឈ្មោះ បេនស៍ បានផលិតម៉ាស៊ីនម៉ាស៊ូតគ្រាដំបូង​​ សំរាប់អូសទាញ រថយន្តនៅក្នុងឆ្នាំ ១៩២៤​ ។​​ ក្រោយមកទៀតម៉ាស៊ីនម៉ាស៊ូត បានត្រូវគេកែលំអរកាន់តែប្រសើរឡើងៗ​ រហួតមកដល់សព្វថ្ងៃនេះ។​​ មានការកែប្រែ​អោយស៊ីប្រេងតិច​ មានការច្រោះបំពង់ផ្សេង ធានាគុណភាពខ្លាំង និង បន្ថយទំហំអោយបានតូចងាយស្រួលប្រើ​​​ និងស្រាល​។​ គេប្រើវានៅក្នុងរថយន្តកាំមីញ៉ុងធុនធំ រហូតមកដល់រថយន្តទេសចណ៍ទៀតផង ។ ម៉ាស៊ីនចំហេះក្នុងបែងចែងចែកជាពីរ​ប្រភេទ ៖

  • ម៉ាស៊ីនមានចលនាវិលមានដូចជា ម៉ាស៊ីនប្រើម៉ូទ័រ តួប៊ីន ឧស្ម័ន ជាដើម​។
  • ម៉ាស៊ីនចលនាចុះឡើង ( Reciprocating engine )

ម៉ាស៊ីន​ចំហេះ​ក្នុង​ចលនា​ជាប់

​ម៉ាស៊ីនចំហេះក្នុងចលនាឆ្លាស់​

បំនែង​ចែក​ប្រភេទ​ម៉ាស៊ីន​អាស្រ័យ​ទៅ​តាម​លក្ខខ័ណ្ឌ​ច្រើន​យ៉ាង៖

  • បែបបទនៃការផ្ទុះឆេះ: ២​ វគ្គ, ៤វគ្គ, ៥ វគ្គ, ៦ វគ្គ
  • បែបបទនៃការបង្កាត់ភ្លើងឆេះ៖ ដោយ​ផ្កាភ្លើង, ឬ ដោយ បណ្ណែន
  • ប្រភេទប្រេងឥន្ឋនៈ៖ សាំង, ម៉ាស៊ូត, ប្រេង​ខ្មៅ,…
  • តាមបែបបទនៃការបញ្ចូលប្រេង: (?)

​មាស៊ីន​​៤​ វគ្គ​(​ 4 strokes engine )

ដំណើរការបស់ម៉ាស៊ីន​​៤​​​ វគ្គ
1. ការបឺតបញ្ជូល
2. ការសង្កត់បង្រួម​
3. ចំហេះ
4.ការបញ្ចេញផ្សែង

មាស៊ីន​​៤​ វគ្គ​គឺជាប្រភេទម៉ាស៊ីនដែលតំណើរការ វិឡឺប្រឺកាំងវិលពីរជុំ ក្នុងមួយខួប ហើយក្នុងមួយខួបនេះតំណាក់ការចរ (stroke ) របស់ពីស្តុងមាន៤​​ ដំណាក់កាល​គឺៈ

  • ដំណាក់កាលទី១៖ ការបឺតបញ្ចូល (intake stroke )

ពេលស៊ូប៉ាប់ខ្យល់​​(​ Inlet Valve ) បើកភ្លាម ហើយស៊ូប៉ាប់ភ្លើង​ ( Exhaust Valve ) បិទ ពីស្តុងក៏ធ្វើចលនាចុះក្រោមពេលនោះក្នុងស៊ីឡាំងមានខ្យល់អវិជ្ជមាន​​ “សំពាធបឺតស្រូប”​ ល្បាយប្រេងឥន្ឋនៈនិងខ្យល់ត្រូវបានបឺតចូលក្នុងស៊ីឡាំង​។​ ដើម្បីអោយការបឺតបញ្ចូលបានទិន្នផលល្អ គេបានច្នៃប្រឌិតអោយស៊ូប៉ាប់ខ្យល់ចាប់ផ្តើមបើកពេលក្បាលពីស្តុងជិតដល់ចំណុចផុតលើបន្ទិច ហើយចាប់ផ្តើមបិទវិញពេលក្បាលពីស្តុងឡើងផុតបន្ទិចពីចំណុចផុតក្រោម ។ ក្នុងរយៈបឺតបញ្ចូលនេះពីស្តុងបានមួយដំណាក់កាល ហើយវីឡឺប្រើកាំងវិលបានកន្លៈជុំ ។​

  • ដំណាកកាលទី២​៖ ការសង្កត់បង្រួម ( compression stroke )

ស៊ូប៉ាប់ទាំងស្ថិតក្នុងសភាពបិទជិត ពីស្តុងធ្វើចលនាឡើងលើល្បាយខ្យល់និងសាំងត្រូវបានសង្គត់បង្រួមរហួតនៅសល់ ១/៧​នៃមាឌដើម ហើយសំពាតកើនឡើងពី 10 -15 Kg/cm2(ចំពោះម៉ាស៊ីនសាំង សាំង​) ហើយចំពោះម៉ាស៊ីនម៉ាស៊ូត ខ្យល់ដែលបឺតបញ្ចូលត្រូវបង្រួមអោយមានមាឌតូចចុះប្រមាណជាង1/16 នៃមាឌដើម ។ កាលណាពីស្តុងនៅចំនុចផុតលើសំពាធបណ្ណែនប្រមាណជា 31.5 – 45.5kg/cm2ហើយកំដៅ ប្រមានជា315.5 -6490C ។វិឡឺប្រើកាំងវិលបានមួយជុំ​។

  • ដំណាក់កាលទី៣៖ ចំហេះ (combustion [power] stroke )

ប៊ូស៊ីក៏ផ្តល់ផ្កាភ្លើងធ្វើអោយឆេះល្បាយឧស្ម័នក្នុងបន្ទប់ចំហេះ ( ចំពោះម៉ាស៊ីនសាំង )​ ហើយចំពេះម៉ាស៊ីនម៉ាស៊ូតប៊ិចបានព្រួសប្រេងឥន្ឋនៈចេងជាល្អងហុយដូច ផ្សែងអាប់ចូលទៅក្នុងបន្ទប់ចំហេះ ។ ល្បាយឧស្ម័នដែលឆេះ ក៏រីកមាឌហើយរុញច្រានពីស្តុងចុះមកក្រោមរួចបង្ករ លក្ខណៈអោយវីឡឺប្រឺកាំងវិល ។ ក្នុងវគ្គនេះហើយដែលយើងទាញយកថាមពលពិតប្រាកដបាន ។ ហើយវីឡឺប្រឺកាំងអបវិលបានមួយជុំកន្លៈ ។

  • ដំណាក់កាលទី៤៖ ការបញ្ចេងផ្សេង (Exhaust stroke )

ស៊ុប៉ាប់ភ្លើងចាប់ផ្តើមបើកមុនពីស្តុងធ្វើចលនាចុះដល់ចំណុចផុតក្រោមបន្ទិច ផ្សែងនិងត្រូវបានរុញចេញពីសឺមី វីឡឺប្រឺកាំងនៅតែវេលបន្តទៀតហើយរុញពីស្តុងធ្វើចលនាទៅកាន់ ចំណុចផុតលើជំរុញផ្សែងចេញពីសឺមី ពីស្តុងនៅតែធ្វើចលនារហូតដល់ចំណុចផុតលើ​ ហើយពីស្តុងចាប់ផ្តើមចុះក្រោមបន្ទិចវិញទើបស៊ុប៉ាប់បិទ។

​ម៉ាស៊ីន​ ២​ វគ្គ​​ ( 2 strokes engine )

ដំណើរការបស់ម៉ាស៊ីន​​2 វគ្គ
1. ការបឺតល្បាយឧស្ម័នចូល​
2. ការសង្កត់បង្រួម​
3. ចំហេះ
4.ផ្ទុះឆេះបញ្ចេញផ្សែអ

ម៉ាស៊ីន​ ២​ វគ្គ​​គឺជាម៉ាស៊ីនដែលនៅពេលពីស្តុងធ្វើដំណាក់ការចរទាំងពីររួចហើយ វីឡឺប្រឺកាំងវិលបានមួយជុំ ម៉ាស៊ីនបញ្ចប់សកម្មភាពមួយខួប ។,
គោលការណ៍របស់ម៉ាស៊ីន ២ វគ្គ

  • ការបឹតស្បាយឧស្ម័នចូល

រន្ឋឧស្ម័នចូលក៏ចាប់ផ្តើមបើក រួចល្បាយឧស្ម័នដែលសង្កត់បំរុងទុកក្នុងប្លុកវីឡឺប្រឺកាំងក៏ត្រូវបញ្ចូលក្នុងស៊ីឡាំង ។ ទន្ទឹមនិងនោះឧស្ម័នដែលកើតពីការឆេះ ក៏ត្រូវរុញបញ្ចេញមកក្រៅ។​​

  • ការសង្កត់បង្រួម

ពីស្តុងធ្វើចលនាឡើងលើ រន្ឋឧស្ម័នចេញក៏ចាប់បិទបន្ទាប់ពីរន្ឋឧស្ម័នចូលដែរ ។ ល្បាយឧស្ម័នក្នុងស៊ីឡាំងក៏ត្រូវសង្កត់បង្រួម ។ ខណៈពេលនោះក្នុងប្លុកេវឺឡឺប្រឺកាំងប្រកបដោយសំពាធអវិជ្ជមាន សំពាធបឺតស្រូប សន្ទៈក៏ចាប់ផ្តើមចំហរ ​ធ្វើអោយល្បាយឧស្ម័នត្រូវបឺតបញ្ចូលក្នុងសំបកវីឡឺប្រឺកាំង។

  • ​ ចំហេះ

ពីស្តុងក៏ឡើងជិតដល់ចំណុចផុតលើ ។ ដោយសារការបង្កាត់ភ្លើងរបស់បូស៊ី ល្បាយឧស្ម័នក៏ចាបើផ្តើមឆេះឡើង បង្កអោយកើតមានសំពាធខ្ពស់រុញច្រានពីស្តុងអោយចុះមកក្រោមវិញ ។ ក្ខណៈនេះល្បាយឧស្ម័នក្នុងសំមកវីឡឺប្រឺកាំងក៏សង្កត់បំរុងទុក ។

  • ផ្ទុះឆេះបញ្ចេញផ្សេង

ពេលពីស្តុងត្រូវច្រានចុះមកដល់ចំណុចផុតក្រោម រន្ឋឧស្ម័នចេញក៏ចាប់បើកចំហរធ្វើអោយផ្សែងភាយចេញមកក្រៅ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s