អេឡិចត្រូម៉ាញ៉េទិច


អេឡិចត្រូម៉ាញ៉េទិច
VFPt Solenoid correct2.svg
អគ្គីសនី · ម៉ាញ៉េទិច

អេឡិចត្រូស្តាទិច
 · បន្ទុកអគ្គីសនី · ច្បាប់គូឡុំ · ដែនអគ្គីសនី · ហ្វ្លុចអគ្គីសនី · ច្បាប់ហ្គោស · ប៉ូតង់ស្យែលអគ្គីសនី · អាំងឌុចស្យុងអេឡិចត្រូស្តាទិច · ម៉ូម៉ង់ឌីប៉ូលអគ្គីសនី ·
ម៉ាញ៉េតូស្តាទិច
 · ច្បាប់អំពែរ · ចរន្តអគ្គីសនី · ដែនម៉ាញ៉េទិច · ហ្វ្លុចម៉ាញ៉េទិច · ច្បាប់ប៊ីយ៉ូ–សាវ៉ា · ម៉ូម៉ង់ឌីប៉ូលម៉ាញ៉េទិច · ច្បាប់ហ្គោសសំរាប់ម៉ាញ៉េទិច ·
អេឡិចត្រូឌីណាមិច
 · លំហសេរី · ច្បាប់កំលាំងឡូរិន · EMF · អាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច · ច្បាប់ហ្វារ៉ាដេយ · ចរន្តផ្លាស់ទី · សមីការម៉ាកស្វែល · ដែនអេឡិចត្រូម៉ាញ៉េទិច · រលកអេឡិចត្រូម៉ាញ៉េទិច · ប៉ូតង់ស្យែលលីយ៉េណា-វីហឺត · តង់ស័រម៉ាកស្វែល · ចរន្តហ្វូកូល ·
បណ្ដាញអគ្គីសនី
 · ការចំលងអគ្គីសនី · រ៉េស៊ីស្តង់អគ្គីសនី · កាប៉ាស៊ីតេ · អាំងឌុចតង់ · អាំប៉េដង់ · Resonant cavities · Waveguides ·
រូបមន្តកូវ៉ារ្យង់
 · តង់ស័រអេឡិចត្រូម៉ាញ៉េទិច · EM Stress-energy tensor · Four-current · Four-potential ·
អ្នកវិទ្យាសាស្ត្រ
 · អំពែរ · គូឡុំ · ហ្វារ៉ាដេយ · ហៀវីសាយ · ហិនរី · ហឺត · ឡូរិន · ម៉ាកស្វែល · តេស្លា · វិបប៊ែរ ·

អេឡិចត្រូម៉ាញ៉េទិចជាផ្នែកមួយនៅក្នុងរូបវិទ្យា ដែលសិក្សាពីដែនអេឡិចត្រូម៉ាញ៉េទិច ដែលជាដែនដែលបង្កើតកំលាំងទៅលើភាគល្អិតផ្ទុកបន្ទុកអគ្គីសនី និងច្រាស់មកវិញទទួលឥទ្ធិពលពីវត្តមាននិងចលនារបស់ភាគល្អិតទាំងនោះ។ដែនម៉ាញ៉េទិចដែលប្រែប្រួល​បង្កើតជាដែនអគ្គីសនី (នេះជាបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដែលជាគោលការណ៍ក្នុងដំនើរការរបស់ហ្សេនេរ៉ាទ័រអគ្គីសនី ម៉ូទ័រអាំងឌុចស្យុង និង ត្រង់ស្វរម៉ាទ័រ)។ ដូចគ្នាដែរ ដែនអគ្គីសនីដែលប្រែប្រួល​បង្កើតជាដែនម៉ាញ៉េទិច។ ដោយសារតែមានភាពអាស្រ័យគ្នាទៅវិញទៅមករវាងដែនអគ្គីសនីនិងដែនម៉ាញ៉េទិច គេក៏មានគំនិតគេតដែនទាំង២នេះបញ្ចូលគ្នាតែ១ និងដាក់ឈ្មោះថា ដែនអេឡិចត្រូម៉ាញ៉េទិច។

ប្រវត្តិ

ពេលដែលកំពុងរៀបចំខ្លួនសំរាប់បង្រៀននាពេលល្ងាចមួយនៅថ្ងៃទី២១ មេសា ១៨២០ លោក ហាន់ គ្រីស្ទាន អឺស្តែដ (Hans Christian Ørsted) បានធ្វើពិសោធន៍មួយ។ ពេលគាត់កំពុងរៀបចំសំភារៈ គាត់សង្កេតឃើញថាទ្រនិចរបស់ត្រីវិស័យ ងាកចេញពីទិសខាងជើងម៉ាញ៉េទិច នៅពេលគាត់បិតនិងបើកកុងតាក់ចរន្តអគ្គីសនីដែលចេញពីថ្មពិល។ ការងាកចេញនេះប្រាប់គាត់ថាមានដែនម៉ាញ៉េទិចផ្សាយចេញពីគ្រប់ទិសពីខ្សែចំលងចរន្តអគ្គីសនី ហើយបាតុភូតនេះអះអាងពីទំនាក់ទំនងផ្ទាល់រវាងអគ្គីសនីនិងម៉ាញ៉េទិច។

នៅពេលដែលគាត់រកឃើញបាតុភូតនេះ អឺស្តែដមិនបានផ្ដល់នូវការពន្យល់គ្រប់គ្រាន់អំពីវាទេ ហើយគាត់ក៏មិនបាតបកស្រាយបាតុភូតនេះតាមគណិតវិទ្យាដែរ។ ប៉ុន្តែ រយៈពេល៣ខែក្រោយមក គាត់បានចាប់ផ្ដើមធ្វើការអង្កេតកាន់តែដិតដល់ និងបានបោះផ្សាយរបកគំហើញរបស់គាត់ ដែលបានស្រាយបញ្ជាក់ថាចរន្តអគ្គីសនីកាត់តាមខ្សែចំលង បង្កើតដែនម៉ាញ៉េទិចជុំវិញវា។ ប្រព័ន្ធខ្នាត CGS បានប្រើ អឺស្តែដ ធ្វើជាខ្នាតអាំងឌុចស្យុងម៉ាញ៉េទិច ដើម្បីជាកិត្តិយសដល់គាត់ ដែលបានរួមចំនែកក្នុងផ្នែកអេឡិចត្រូម៉ាញ៉េទិច។របកគំហើញនេះបានជំរុញអោយមានការស្រាវជ្រាវកាន់តែខ្លាំងនៅពាសពេញ​សហគមន៍វិទ្យាសាស្ត្រផ្នែកអេឡិចត្រូឌីណាមិច។ វាក៏បានធ្វើអោយអ្នករូបវិទ្យាបារាំង អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) សរសេរទំនាក់ទំនងគណិតវិទ្យា តំនាងកំលាំងម៉ាញ៉េទិចរវាងអង្គធាតុចំលងដែលមានចរន្តឆ្លងកាត់។ក្រោយមកទៀតទ្រឹស្ដីនៅក្នុងអេឡិចត្រូម៉ាញ៉េទិច ត្រូវបានពង្រីកបន្ថែមដោយ ម៉ៃឃើល ហ្វារ៉ាដេយ(Michael Faraday) ចេម ឃ្លើក ម៉ាកស្វែល(James Clerk Maxwell) អូលីវើរ ហៀវីសាយ(Oliver Heaviside) និង ហែងរីហ ហឺត(Heinrich Hertz)។ មកទល់ពេលនេះគាបានដឹងពីធម្មជាតិរបស់ពន្លឺថាជាដំនាក់នៃរលករំជួយនៃដែនម៉ាញ៉េទិច មានន័យថា ពន្លឺជារលកអេឡិចត្រូម៉ាញ៉េទិច។ ប្រេកង់ខុសៗគ្នានៃរលកនោះបង្កើតជាកាំរស្មីម៉ាញ៉េទិច ក្នុងទំរង់ច្រើនសណ្ឋាន រាប់តាំងពីរលកវិទ្យុដែលមានប្រេកង់ទាបជាងគេ ពន្លឺមើលឃើញដែលមានប្រេកង់មធ្យម ទៅដល់កាំរស្មីហ្គាំម៉ាដែលមានប្រកង់ខ្ពស់ជាងគេ។

កំលាំងអេឡិចត្រូម៉ាញ៉េទិច

អត្ថបទពេញលេញ៖កំលាំងអេឡិចត្រូម៉ាញ៉េទិច

កំលាំងដែលបង្កើតឡើងដោយដែនអេឡិចម៉ាញ៉េទិចទៅលើភាគល្អិតផ្ទុកបន្ទុកអគ្គីសនី មានឈ្មោះថាកំលាំងអេឡិចត្រូម៉ាញ៉េទិច។ វាជាកំលាំងគ្រឹះ ដែលជាប្រភពនៃកំលាំងស្ទើរតែទាំងអស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។ កំលាំងគ្រឹះមួយទៀតគឺ កំលាំងនុយក្លេអ៊ែរខ្លាំង (ដែលទាញភ្ជាប់នុយក្លេអ៊ីដអាតូម) កំលាំងនុយក្លេអ៊ែរខ្សោយ និង កំលាំងទំនាញសកល។ កំលាំងដទៃផ្សេងទៀតបំបែកចេញពីកំលាំងគ្រឹះទាំងនេះ។កំលាំងអន្តរកម្មរវាងអាតូមអាចចាត់ទុកជាកំលាំងអេឡិចត្រូម៉ាញ៉េទិច ដែលកើតឡើងរវាងប្រូតុងនិងអេឡិចត្រុងនៅក្នុងអាតូម។ កំលាំងនេះរាប់បញ្ចូលទាំងកំលាំងទាញចូលនិងច្រានចេញដែលយើងស្គាល់នៅក្នុងជីវភាពប្រចាំថ្ងៃ​ដែលមានឫសគល់ពីកំលាំងអន្តរម៉ូលេគុល រវាងម៉ូលេគុលមួយនិងម៉ូលេគុលមួយទៀតនៅក្នុងខ្លួនយើងនិងអង្គធាតុនោះ។

អេឡិចត្រូឌីណាមិចក្លាស់សិច

អត្ថបទពេញលេញ៖អេឡិចត្រូឌីណាមិចក្លាស់សិច

អ្នកវិទ្យាសាស្ត្រឈ្មោះវិល្លៀម ជីលបឺត(William Gilbert)បានស្នើនៅក្នុងសៀវភៅ De Magnete (១៦០០) ថាអគ្គីសនីនិងម៉ាញ៉េទិច ដែលអាចបង្កើតជាកំលាំងច្រានចេញនិងទាញចូលរវាងអង្គធាតុ មានប្រភពផ្សេងគ្នា។ អ្នកដើរសមុទ្រនានាតែងកត់សំគាល់ថារន្ទះមានលទ្ធភាពរំខានទ្រនិចត្រីវិស័យ ប៉ុន្តែគេមិនបានដឹងពីទំនាក់ទំនងរវាងរន្ទះនិងអគ្គីសនីទេ រហូតដល់ពេលដែលបេនចាមីន ហ្វ្រេងឃ្លីន(Benjamin Franklin) ធ្វើពិសោធន៍បញ្ជាក់នៅឆ្នាំ១៧៥២។ អ្នកដែលបានរកឃើញនិងបោះផ្សាយដំបូងគេបំផុតពីទំនាក់ទំនងរវាងចរន្តអគ្គីសនីដែលបង្កើតដោយមនុស្ស​ជាមួយនឹងម៉ាញ៉េទិចគឺ ហ្សីអង់ ដូម៉េនីកូ រ៉ូម៉ាញ៉ូស៊ី(Gian Domenico Romagnosi)។ គាត់បានសង្កេតឃើញនៅឆ្នាំ១៨០២ថា ខ្សែចំលងដែលតភ្ជាប់ថ្មពិលវ៉ុលតាធ្វើអោយទ្រនិចត្រីវិស័យងាក។ ប៉ុន្តែបាតុភូតនេះមិនត្រូវបានគេស្គាល់បានទូលំទូលាយទេរហូតដល់ឆ្នាំ១៨២០ ពេលដែល អឺស្តែដ​បានធ្វើនូវការពិសោធន៍ដូចគ្នាមួយនោះ។ លទ្ធផលរបស់អឺស្តែដបានធ្វើអោយអំពែរបង្កើតទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចដែលផ្អែកលើគណីវិត្យា។ទ្រឹស្ដីត្រឹមត្រូវរបស់អេឡិចត្រូម៉ាញ៉េទិច ដែលគេស្គាល់ថាជាអេឡិចត្រូម៉ាញ៉េទិចក្លាស់សិច ត្រូវបានអភិវឌ្ឍដោយអ្នករូបវិទ្យាជាច្រើននៅស.វទី១៩ និងបានឡើងដល់កំរិតកំពូលនៅពេលដែល ម៉ាកស្វែល បានបង្រួមទ្រឹស្ដីមុនៗទាំងអម្បាលមាន ចូលជាទ្រឹស្ដីតែមួយ និងបានរកឃើញពីធម្មជាតិរបស់ពន្លឺ។ នៅក្នុងអេឡិចត្រូម៉ាញ៉េទិចក្លាស់សិច ដែនម៉ាញ៉េទិចគោរពតាមកន្សោមសមីការដែលគេអោយឈ្មោះថា សមីការម៉ាកស្វែល ចំនែកកំលាំងអេឡិចត្រូម៉ាញ៉េទិចត្រូវបានផ្ដល់ដោយច្បាប់កំលាំងឡូរិន។អ្វីដែលចំលែកសំរាប់អេឡិចត្រូម៉ាញ៉េទិចក្លាស់សិច គឺថាគេពិបាននិងបង្រួបបង្រួមវាជាមួយមេកានិចក្លាស់សិច ប៉ុន្តែវាស្របគ្នានឹងរ៉ឺឡាទីវីតេពិសេស។ តាមរយៈសមីការម៉ាកស្វែល ល្បឿនពន្លឺនៅក្នុងសុញ្ញកាសជាតំលៃថេរជាសកល អាស្រ័យតែនឹង ពែរមីទីវីតេអគ្គីសនី និងពែរមេអាប៊ីលីតេម៉ាញ៉េទិច(ជំរាបម៉ាញ៉េទិច) នៃលំហ។

និមិត្តសញ្ញានិងខ្នាតប្រើក្នុងអេឡិចត្រូម៉ាញ៉េទិច

 

ខ្នាតអន្តរជាតិប្រើក្នុងអេឡិចត្រូម៉ាញ៉េទិច
សញ្ញា ឈ្មោះ ឈ្មោះខ្នាតក្លាយ សញ្ញាខ្នាត ខ្នាតគោល
I ចរន្តអគ្គីសនី អំពែរ (ខ្នាតគ្រឹះក្នុងប្រព័ន្ធខ្នាតអន្តរជាតិ) A A (= W/V = C/s)
Q បន្ទុកអគ្គីសនី គូឡុំ C A·s
U, ΔV, Δφ; E ផលសងប៉ូតង់ស្យែល; កំលាំងអគ្គីសនីចលករ វ៉ុល V J/C = kg·m2·s−3·A−1
R; Z; X រេស៊ីស្តង់អគ្គីសនី; អាំប៉េដង់; រ៉េអាក់តង់ អូម Ω V/A = kg·m2·s−3·A−2
ρ រេស៊ីស្ទីវីតេ អូមម៉ែត្រ Ω·m kg·m3·s−3·A−2
P ថាមពលអគ្គីសនី វ៉ាត់ W V·A = kg·m2·s−3
C កាប៉ាស៊ីតេ ហ្វារ៉ាដ F C/V = kg−1·m−2·A2·s4
E ដែនអគ្គីសនី វ៉ុល ក្នុងមួយ ម៉ែត្រ V/m N/C = kg·m·A−1·s−3
D អាំងឌុចស្យុងអគ្គីសនី គូឡុំ ក្នុងមួយ ម៉ែត្រការ៉េ C/m2 A·s·m−2
ε ពែរមីទីវីតេ ហ្វារ៉ាដ ក្នុងមួយ ម៉ែត្រ F/m kg−1·m−3·A2·s4
χe ស៊ុសសិបទីប៊ីលីតេអគ្គីសនី (គ្មានខ្នាត)
G; Y; B កុងឌុចតង់; អាត់មីតតង់; ស៊ុសសិបតង់ ស៊ីម៉ែន S Ω−1 = kg−1·m−2·s3·A2
κ, γ, σ កុងឌុចទីវីតេ ស៊ីម៉ែន ក្នុងមួយ ម៉ែត្រ S/m kg−1·m−3·s3·A2
B អាំងឌុចស្យុងម៉ាញ៉េទិច តេស្លា T Wb/m2 = kg·s−2·A−1 = N·A−1·m−1
Φ ហ្វ្លុចម៉ាញ៉េទិច វិបប៊ែរ Wb V·s = kg·m2·s−2·A−1
H ដែនម៉ាញ៉េទិច អំពែរ ក្នុងមួយ ម៉ែត្រ A/m A·m−1
L, M អាំងឌុចតង់ ហង់រី H Wb/A = V·s/A = kg·m2·s−2·A−2
μ ពែរមេអាប៊ីលីតេ ហង់រី ក្នុងមួយ ម៉ែត្រ H/m kg·m·s−2·A−2
χ ស៊ុសសិបទីវីតេម៉ាញ៉េទិច (គ្មានខ្នាត)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s