សំទុះ ជាអ្វី?


សំទុះ ជាទូទៅមានន័យថាជាបំរែបំរួលល្បឿន(នៅក្នុងស៊ីនេម៉ាទិច វ៉ិចទ័រល្បឿន)ធៀបទៅនឹងរយៈពេល។ នៅក្នុងអត្ថបទនេះយើងនឹងប្រើពាក្យសំទុះ​សំដៅទៅលើវ៉ិចទ័រសំទុះ លើកលែងតែក្នុងករណីមានបញ្ជាក់បន្ថែម។

សញ្ញាណ

នៅក្នុងជីវភាពប្រចាំថ្ងៃ យើងអាចចាប់អារម្មណ៍ជាចលនាទាក់ទិននឹងសំទុះ៣ប្រភេទ៖

  • ពេលយើងបង្កើនល្បឿន៖ សំទុះមានតំលៃវិជ្ជមាន មានន័យថាវាមានទិសដៅដូចនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងបន្ថយល្បឿន៖ សំទុះមានតំលៃអវិជ្ជមាន មានន័យថាវាមានទិសដៅផ្ទុយនឹងវ៉ិចទ័រល្បឿន។
  • ពេលយើងប្ដូរទិសដៅចលនា(បត់)៖ សំទុំបំបែកជា២កុំប៉ូសង់គឺ សំទុះប៉ះ និង សំទុះកែង។ បើសិនជាយើងបត់ដោយមិនប្រែប្រួលល្បឿន នោះមានតែកុំប៉ូសង់កែងទេ។

សំទុំមធ្យមនិងសំទុះខណៈ

  • សំទុះមធ្យម៖ ជាទំហំស្កាលែរ។ សំទុះមធ្យម a\; នៅលើចន្លោះពេល \Delta t\; កំនត់ដោយរូបមន្ត៖
 a =  \frac{v_2 - v_1}{t_2 - t_1} =  \frac{\Delta v}{\Delta t}

ដែលv_1\; និង v_2\; ជាល្បឿនរៀងគ្នានៅខណៈ t_1\; និង t_2\;

  • សំទុះខណៈ៖ ជាទំហំវ៉ិចទ័រ។ សំទុះខណៈ \vec{a} ជាដេរីវេនៃវ៉ិចទ័រល្បឿន \vec{v}
\vec{a}=\lim_{\Delta t \to 0}\frac{ \overrightarrow{\Delta v}}{\Delta t}=\frac{d \vec{v}}{dt}

ខ្នាតអន្តរជាតិរបស់សំទុះគឺ ម៉ែត្រក្នុងមួយវិនាទីការ៉េ m.s-2

សំទុះប៉ះនិងសំទុះកែង

នៅក្នុងចលនាកោង សំទុះខណៈមានរូបមន្ត៖

\vec{a} = \vec{a_t}+\vec{a_n}=a_t \vec{u_t} + a_n \vec{u_n}= \frac{dv}{dt} \vec{u_t} + \frac{v^2}{R} \vec{u_n}

ដែល

  • \vec{a_t} និង \vec{a_n} ជាសំទុះប៉ះនិងសំទុះកែង
  • \vec{u_t} និង \vec{u_n} ជាវ៉ិចទ័រឯកតារបស់កុំប៉ូសង់ប៉ះនិងកែងនឹងគន្លង
  • v\; ជាតំលៃល្បឿនខណៈ
  • R\; ជាកាំកំនោង

សំទុះនៅក្នុងឌីណាមិច

នៅក្នុងឌីណាមិច សំទុះ​របស់អង្គធាតុក្រោមអំពើនៃកំលាំង កំនត់ដោយច្បាប់ញូតុន៖

\vec{a} = \frac{1}{m} \, \vec{F}

ដែលm\;ជាម៉ាស់របស់អង្គធាតុ។ រូបមន្តនេះបញ្ជាក់ថា អោយតែមានកំលាំងមានអំពើទៅលើអង្គធាតុមួយ តែងតែមានសំទុះកើតឡើង។

Jerk(jolt, surge, lurch) និង Jounce(snap)

Jerk ជាទំហំបញ្ជាក់ពីបំរែបំរួលសំទុះ ចំនែកJounce ជាទំហំបញ្ជាក់ពីបំរែបំរួល Jerk។ គេសរសេរ៖

\vec s=\frac {d \vec j} {dt}=\frac {d^2 \vec a} {dt^2}=\frac {d^3 \vec v} {dt^3}=\frac {d^4 \vec r} {dt^4}

ដែល

  • \vec{s} ជា Jounce
  • \vec{j} ជា Jerk
  • \vec{a} ជា សំទុះ
  • \vec{v} ជា ល្បឿន
  • \vec{r} ជា បំលាស់ទី
  • t\; ជា ពេល

______________________________________________________________

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s