ល្បឿន


ល្បឿននិងវ៉ិចទ័រល្បឿន

  • តំលៃល្បឿន(ទំហំស្កាលែរ) ជាផលធៀបរវាងចំងាយចរ d ជាមួយរយៈពេល t។ គេសរសេរ៖
v = \frac{d}{t}
  • វ៉ិចទ័រល្បឿនល្បឿនក្នុងលំហ ជាបំរែបំរួលនៃវ៉ិចទ័រទីតាំងធៀបនឹងរយៈពេល។ គេសរសេរ៖
\vec{v} = \frac{d \vec{r}}{dt}
ដែលណមរបស់វាមានតំលៃស្មើនឹងទំហំល្បឿន និងមានទិសដៅដូចបំលាស់ទីរបស់អង្គធាតុ។ នៅក្នុងរូបវិទ្យា គេប្រើពាក្យល្បឿនភាគច្រើនសំដៅទៅលើវ៉ិចទ័រល្បឿននេះឯង។

ខ្នាតអន្តរជាតិរបស់ល្បឿនគឺ ម៉ែត្រក្នុងមួយវិនាទី (m.s-1)។ សំរាប់យានយន្តនានា ខ្នាត គីឡូម៉ែត្រក្នុងមួយម៉ោង (km/h) ក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ គេអាចវាស់ល្បឿនដោយប្រើកុងទ័រល្បឿន។

ល្បឿនមធ្យមនិងល្បឿនខណៈ

គេត្រូវចែកអោយបានច្បាស់ពីប្រភេទទាំង២របស់ល្បឿន៖

  • ល្បឿនមធ្យម៖ ជាអ្វីដែលយើងបាននិយាយហើយនៅក្នុងនិយមន័យខាងលើ។ យើងអាចគណនាវាបានដោយគណនាផលធៀបរវាងចំងាយចរនឹងរយៈពេល។
  • ល្បឿនខណៈ៖ ជាល្បឿននៅត្រង់ខណៈណាមួយ។ គេអាចគណនាវាបានដោយធ្វើដេរីវេធៀបនឹងពេល នូវកូអរដោនេរបស់វ៉ិចទ័រល្បឿន៖
\vec{v} = \frac{\partial \vec{r}}{\partial t}=\begin{pmatrix} \frac{\partial x}{\partial t} \\ \frac{\partial y}{\partial t} \\ \frac{\partial z}{\partial t} \end{pmatrix}

តំលៃល្បឿនគួរកត់សំគាល់មួយចំនួន

 

ល្បឿនប្រើពេលប្រហែល1.28s ដើម្បីចរពីផែនដីទៅព្រះច័ន្ទ

  • ល្បឿនពន្លឺក្នុងសុញ្ញកាស៖ c = 299,792,458 ms-1
  • ល្បឿនសំលេងក្នុងខ្យល់ស្ងួតនៅសីតុណ្ហភាព 20 °C៖ 343 ms-1

អត្ថបទទាក់ទិន

  • ល្បឿនមុំ
  • សំទុះ
  • សំទុះមុំ
  • ល្បឿនធៀប
  • ស៊ីនេម៉ាទិច
  • ចលនាត្រង់ស្មើ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s