ច្បាប់ចលនារបស់ញូតុន


ច្បាប់ចលនារបស់ញូតុន គឺជាច្បាប់គ្រឹះទាំង៣ក្នុង​មេកានិចក្លាស់សិចដែលនិយាយពីទំនាក់ទំនងរវាង​ចលនារបស់អង្គធាតុមួយនិងកំលាំងមានអំពើលើ​វា។ ច្បាប់ទាំង៣នេះត្រូវបានចងក្រងនិងបោះពុម្ភក្នុងសៀវភៅ Philosophiae Naturalis Principia Mathematica ដោយអ្នកប្រាជ្ញអង់គ្លេសឈ្មោះ អ៊ីសាក់ ញូតុន នៅឆ្នាំ១៦៨៧។

ច្បាប់ទាំង៣

ច្បាប់ចលនារបស់ញូតុន​និយាយពីសំទុះរបស់អង្គធាតុមួយដែលមានម៉ាស់។ ច្បាប់ទាំង៣នោះចែងដូចតទៅ៖

ច្បាប់ទី១ ៖ ច្បាប់និចលភាព
គេអាចរកបានជានិច្ចនូវ តំរុយមួយដែលគេអោយឈ្មោះថាតំរុយនិចលភាព ដែលនៅក្នុងនោះអង្គធាតុមួយធ្វើចលនាដោយល្បឿនថេរ បើសិនជាគ្មានកំលាំងក្រៅណាមួយមានអំពើលើវាឬផលបូកកំលាំងក្រៅ​សរុបស្មើសូន្យ។ ច្បាប់នេះត្រូវបានគេពោលដោយខ្លី បើសិនអង្គធាតុមួយមិនរងអំពើនៃកំលាំងក្រៅណាមួយទេ បើសិនជាវានៅនឹងថ្កល់ វានៅនឹងថ្កល់ដដែល បើវាមានចលនា ចលនានោះជាចលនាត្រង់ស្មើ។
ច្បាប់ទី២ញូតុន.jpg
ច្បាប់ទី២ ៖ ច្បាប់គ្រឹះឌីណាមិច
កំលាំងក្រៅដែលមានអំពើលើអង្គធាតុមួយ ជាដេរីវេនៃបរិមាណចលនារបស់វា។ គេសរសេរ \vec{F}=\dfrac{d\vec{p}}{dt}=\dfrac{d(m\vec{v})}{dt}=m\dfrac{d\vec{v}}{dt}
ដោយសារ \dfrac{d\vec{v}}{dt}=\vec{a} នោះ \vec{F}=m\vec{a}
ច្បាប់ទី២ញូតុងចែងដោយងាយថា៖ កំលាំងក្រៅដែលមានអំពើលើអង្គធាតុមួយស្មើនឹងផលគុណម៉ាស់​អង្គធាតុជាមួយសំទុះរបស់វា។
កំនត់សំគាល់
  • \vec{F} : ផលបូកកំលាំងក្រៅសរុបដែលមានអំពើលើអង្គធាតុ
  • \vec{p} : បរិមាណចលនារបស់អង្គធាតុ
  • \vec{v} : ល្បឿនរបស់អង្គធាតុ
  • \vec{a} : សំទុះរបស់អង្គធាតុ
  • m : ម៉ាស់របស់អង្គធាតុ
ច្បាប់ទី៣ញូតុន.jpg
ច្បាប់ទី៣ ៖ ច្បាប់កំលាំងអន្តរកម្ម
កាលណាអង្គធាតុ A មួយមានអំពើលើអង្គធាតុ B មួយដោយកំលាំង \vec{F} ពេលនោះអង្គធាតុ A រងអំពើពីអង្គធាតុ B ដោយកំលាំងដែលមានអាំងតង់ស៊ីតេដូចគ្នាតែមានទិសដោផ្ទុយគ្នា -\vec{F}។ គេអាចពោលដោយងាយថា៖ គ្រប់កំលាំងសកម្មទាំងអស់សុទ្ឋតែមានកំលាំងប្រតិកម្មដែលមានអាំងតង់ស៊ីតេដូចគ្នា​និងមានទិសដៅផ្ទុយគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s