Party people Are waiting for answers National Rescue Party To continue negotiations


 

yក្រុមមន្រ្តីគណបក្សប្រជាជន ​កម្ពុជា​ ឲ្យ​ដឹងថា បើ​ទោះ​បី ជាគណបក្សមួយ​នេះ បាន​ធ្វើ​ការរៀប​ចំ ក្បា​ល​ម៉ាស៊ី​ សម្រាប់គ្រប់គ្រងរដ្ឋសភា ក៏​ដូចជាប្រធាន ​គ​ណៈ​ក​ម្មា​ធិការទាំង៩ និង​រដ្ឋាភិបាល​ហើយក្ដី ក៏ខ្លួន​នៅ​​តែ​ស្វាគមន៏ សម្រាប់​ការចរចាគ្នាជាថ្មី ជាមួយ​គណបក្សសង្គ្រោះជាតិ ដែល​ជា​គណ​បក្ស​ប្រឆាំ​ង​នោះ ដែរ ​។

លោក ជាម យៀប សមាជិកគណកម្មាធិការ​អចិន្ត្រៃយ៏ របស់គណបក្សប្រជាជន​កម្ពុជា  បាន​ឲ្យ​ដឹ​ង​កាល​ពី​ព្រឹក​​ថ្ងៃអង្គារទី​២៩ តុលានេះ ថា គណបក្ស ​ប្រជាជន​ក​ម្ពុ​ជា​ នៅតែបើកទ្វារ ជានិច្ច​រង់ចាំការចរចា ពី​​សំណាក់​​គណបក្សសង្គ្រោះជាតិ ។ ដោយលោក បានថ្លែងយោង ទៅដល់​ការលើកឡើង​របស់លោក នាយក​រដ្ឋមន្ត្រី ហ៊ុ​ន​ សែន កាលពីពេល​កន្លងទៅថា នឹងមានការចែកតួនាទីខ្លះ នៅ​ក្នុងរដ្ឋសភា ទៅ​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ ។​

សេចក្ដីថ្លែង​ដូចនេះ បានធ្វើឡើង  រំលងតែមួយ​ថ្ងៃប៉ុណ្ណោះ​ ខណៈកាលពីម្សិលមិញ ឯ​ពិធី​បុណ្យ​កឋិន​ទាន​​​នៅ​វត្តសាម​គ្គីរង្សី ក្នុងខណ្ឌមានជ័យ លោក សម រង្ស៊ី បា​ន​ថ្លែង​​ប្រាប់ក្រុមអ្នក​រាយ​ការណ៏ព័ត៌មាន​ថា លោក និងពិនិត្យ​មើលលទ្ធភាព​ ​អំពីការចូលប្រជុំ​សភា របស់គណបក្សលោក។​

គួរបញ្ជាក់ថា តាមរយៈលទ្ធផល​ការបោះ​ឆ្នោត កាលពីអំឡុង ខែ កក្កដា ឆ្នាំ ២០១៣ គណ​បក្ស​ប្រជា​ជន​​កម្ពុជាទទួលបាន​អាសនចំនួន​៦៨ ចំណែក​គណ​បក្ស​ស​ង្គ្រោះ​ជាតិ ៥៥ ។ នោះ​គឹជាអ្វី​ដែល​គ​ណ​បក្ស​ប្រឆាំងមួយ​នេះ លើកឡើងថា បណ្ដាល​មក ​ពីការកេងបន្លំ​របស់​គណកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ល​ម្អៀ​​ងទៅ​រក​គណបក្សប្រជាជន​កម្ពុជា ហើយវាបាន​ក្លាយជាសំអាង ដែល​ធ្វើ​ឲ្យ​ បក្សប្រឆាំង​ បដិសេធ មិនចូល​រួម​ប្រជុំ​សភា កាលពីខែ កញ្ញា រហូតមក​ដល់​ពេល​នេះ​ ៕

ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/?p=1333#ixzz2j7Fb11Dg

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s