រូបមន្ត 50%+1 ឬ 2/3 ?


រូបមន្ត50%+1 ឬ 2/3 ?

អ្នករត់ និងអ្នកជិះកង់ តើអ្នកណាឆាប់ដល់ទីមុន? បើប្រណាំងគ្នាចម្ងាយមួយគីឡូម៉ែត គេប្រាកដជាចាក់លុយខាង«អ្នកជិះកង់»មិនខានពីព្រោះថ្វៃត្បិតតែ«អ្នករត់»
អាចរត់ទៅមុខកង់នៅពេលចាប់ផ្តើម ប៉ុន្តែកង់នឹងវ៉ាឈ្នះវិញនៅចំណុចណាមួយនៃរយះចម្ងាយពីព្រោះកង់កាន់តែលឿនឡើងៗ ។ប៉ុន្តែបើចម្ងាយត្រឹម20ម៉ែត្រ គេប្រាកដជារារែកមួយសន្ទុះ បន្ទាប់មកងាកមកចាក់ខាង«អ្នករត់»វិញពីព្រោះកង់ត្រូវការធាក់មួយជុំសិនមុននឹង

អាចបង្កើនល្បឿន។យ៉ាងណាមិញ រូបមន្តបង្កើតរដ្ឋាភិបាល៖ 50%+1 និង2/3សុទ្ធតែមានចំណុចល្អរៀងៗខ្លួន អាស្រ័យតាមស្ថានភាពជាក់ស្តែង។ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ជ្រើសរើសយករូបមន្ត 50%+1 មិនមែនជារឿងចៃដន្យទេ ពោលគឺទំនងជាចេញមកពីការសម្លឹងមើលចក្ខុវិស័យវែងឆ្ងាយនិងចេះទន់ភ្លន់បត់បែនតាម

កាលៈទេសៈជាក់ស្តែងដែលស្របទៅនឹងស្ថានភាពប្រទេសកម្ពុជា ។
កាលណោះ ថ្នាក់ដឹកនាំគណបក្សសម រង្ស៊ីទំនងជាមើលឃើញថាគណបក្សរបស់ខ្លួននឹងមិនងាយឈ្នះគណបក្សប្រជាជនកម្ពុជាដើម្បី រៀបចំរដ្ឋាភិបាលស្អាតស្អំមួយដែលផ្តល់សេចក្តីសង្ឃឹមជូនប្រជារាស្រ្តបានឡើយដរាបណា ការបង្កើតរដ្ឋាភិបាលតម្រូវឲ្យមានសម្លេង២/៣នៃសមាជិករដ្ឋសភាទាំងមូល(៨២អសនះ)។ការសម្រេចចិត្តទំនងជាចេញពីហេតុផលជាច្រើន៖
គណបក្សសម រង្ស៊ីកើនសម្លេងតែនៅតាមរាជធានី និងតាមទីប្រជុំជនខេត្តធំៗ និងខេត្តនៅជុំវិញរាជធានីភ្នំពេញពីព្រោះតំបន់ទាំងនេះម្ចាស់ឆ្នោតទទួលបានពត៌មានច្រើន ដែលធ្វើឲ្យម្ចាស់ឆ្នោតមានកែវភ្នែកមុតសម្លឹងមើលអនាគតស្រុកទេសបានវែងឆ្ងាយ

នៅតែបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យដែរពីព្រោះពួកគេមួយចំនួនធំឃើញប្រទេស

ជាតិកំពុងតែជួបគ្រោះថ្នាក់(អន្តោប្រវេសន្ត៍ខុសច្បាប់ដែលមកពីប្រទេសដែលធ្លាប់លេបយក

ទឹកដីខ្មែរពីមុន ការបាត់បង់ធនធានធម្មជាតិរបស់ជាតិ ភាពអាណោចអាធ័មរបស់ពលរដ្ឋដែលមានឈាមជ័រដូចខ្លួនដែលត្រូវគេមើលងាយមើលថោកនៅ

ក្រៅប្រទេស ចេញទៅក្រៅប្រទេសមានអារម្មណ៍បាត់បង់មោទនះភាពចំពោះមុខសាសន៍ដទៃ ការរំលោភសិទ្ធិមនុស្ស…ជាដើម។ជាក់ស្តែង កាលពីបោះឆ្នោតឆ្នាំ២០០៨ នៅរាជធានីភ្នំពេញមានគណបក្សបក្សតែពីរប៉ុណ្ណោះដែលទទួលអសនះ៖ គណបក្សប្រជាជនបាន៧អសនះ គណបក្សសម រង្ស៊ី៥អសនះ ហើយគណបក្សដទៃទៀតសូនកៅអី។ ប្រាំឆ្នាំក្រោយមកគណបក្សសង្គ្រោះជាតិបន្តែមជ័យជម្នះដោយទទួលបានយ៉ាងតិច៧អសនះ។
ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរភាគច្រើនខ្វះពត៌មាន ចំណេះដឹងមានកំរឹត រីឯសេដ្ឋកិច្ចគ្រួសារក៏ខ្សត់ខ្សោយ ម្លោះហើយអ្នកងាករេទៅបោះឆ្នោតឲ្យគណបក្សប្រឆាំងច្រើនតែអ្នកនោះដល់ករ ឬជួបប្រទះបញ្ហាដោយខ្លួនឯងផ្ទាល់។ នេះជាឧបសគ្គសម្រាប់គណបក្សប្រឆាំងក្នុងការឈោងចាប់សម្លេង២/៣។ជាក់ស្តែងកម្លាំងរបស់គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បើទោះជាគេមិនបន្លំគឺបានត្រឹមប្រហែលជា៧០កៅអីប៉ុណ្ណោះហើយនៅតែមិនអាចបាន២/៣ដដែល ពីព្រោះគណបក្សប្រជាជននាំមុខឈ្នះ៩កៅអី ដោយស្វ័យប្រវត្តិពីខេត្តតូចៗឆ្ងាយៗដែលមានតែមួយអសនះ ដែលជាខេត្តដែល គណបក្សប្រឆាំងមិន មានធនធានគ្រាន់សម្រាប់បញ្ចូនសារនយោបាយឲ្យបានដឹតដល់។លើសពីនោះ ដំណើរឈានទៅរកការបោះឆ្នោតដោយត្រឹមត្រូវនិងយុត្តិធម៌ឆ្ងាយរួចទៅហើយ ចុះហេតុអ្វីក៏យើងត្រូវបន្ថយទីនៃជ័យជម្នះរបស់យើងឲ្យកាន់តែឆ្ងាយថែមទៀត? គណបក្សប្រជាជនកម្ពុជាសម្បូរលុយមានអំណាច និងមានគ.ជ.បដែលត្រូវគេមើលឃើញថាជួយបន្លំសន្លឹកឆ្នោត។ ដូច្នេះ គណបក្សប្រឆាំងអាចសង្ឃឹមឈ្នះលុះត្រាតែគណបក្សប្រជាជនភ្លាត់ស្នៀត ពោលគឺគ.ជ.បជួយហើយនៅតែចាញ់ ដោយសារប្រជាពលរដ្ឋ។ សំនួរសួរថា ជ័យជម្នះដែលចេញពីការភ្លាត់ស្នៀតបែបនេះអាចឈានទៅដល់២/៣បានទេ?
សរុបមក គណបក្សសម រង្ស៊ីកាលណោះមានលក្ខណះទន់ភ្លន់ចេះបត់បែន តាមកាលៈទេសៈប៉ុន្តែមិនមែនមានន័យថាទន់ជ្រាយទេហើយបើយើងចាំទម្រាំដល់បាន២/៣

ប្រទេសកម្ពុជាមិនត្រឹមតែគេចៀរយកសាច់អស់ខ្ទេចខ្ទីទេ គេយកទាំងឆ្អឹងទៅស្ងោរស៊ុបបង្ហើយទៀតផង ។
កាលណោះ ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ីអាចមានទស្សនះវិស័យវែងឆ្ងាយ ឬហេតុផលស៊ីជម្រៅខ្លាំងជាងអ្វីដែលខ្ញុំគិតទៅទៀត ។សង្ឃឹមថា យើងទុករឿង50%+1 ឬ2/3មួយឡែកសិនទៅ ហើយគួរនាំគ្នា ងាកមកដោះស្រាយបញ្ហាប្រទេសជាតិបច្ចុប្បន្នវិញប្រសើរជាង !
សូមអរគុណ!

សាន់ សៀកគីន

From Facebook

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s