គោលបំណងអ្នកសិក្សា​/ Learner’s purpose


អ្នក​សិក្សា​ភាគច្រើន​តែងតែ​ដាក់​សំណួរ​យ៉ាង​មាន​សារៈសំខាន់​មួយ​សម្រាប់​ ខ្លួនឯង​ថា ” តើ​គួរ​រៀន​បែប​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត សិក្សា​នា​ពេល​បច្ចុប្បន្ន និង​អាជីព​នា​ពេល​អនាគត?” ។

bd1c1-18_01_10_degaulle_432

សំណួរ​ទាំងនេះ អ្នក​សិក្សា​មួយ​ចំនួន​បាន​ចោទ​ទៅ​លើ​បញ្ហា​ផ្សេងៗ​ដើម្បី​ដោះ​យករួចខ្លួន​ ពី​ការ​ដែល រក​មិន​ឃើញ​គន្លឹះ​ល្អ​បំផុត​សម្រាប់​ជោគជ័យ​ផ្ទាល់ខ្លួន​នោះ។ អ្នកខ្លះ​បាន​ចោទ​ទៅ​លើ​ពូជ បន្ទោស​សាច់ញាតិ​ថា មកពី​ក្រុម​គ្រួសារ ឬ​ចាស់ៗ​មិនសូវ​ពូកែ​ទើប ពួកគេ​ជា​អ្នក​ជំនាន់​ក្រោយ រៀន​មិន​បាន​ល្អ ទោះបីជា​ខំ​យ៉ាងណា​ក៏​ឥតប្រយោជន៍​ដែរ។ ចំណែក​​ឯ​អ្នកខ្លះ​ទៀត​បាន​បន្ទោស​ទៅ​លើ​ជំងឺ​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​ មាន​កាល​ពី​នៅ​តូច ឬ​ក៏​បន្ទោស​ទៅ​លើ​ខួរក្បាល ហើយ​ចោទ​ថា មកពី​ឈឺ​ច្រើន ឬ​មក​ពី​ខួរក្បាល​មិនល្អ​ពី​កំណើត ទើប​មិន​អាច​ទទួល​ជោគជ័យ​ក្នុង​ការសិក្សា និង​អាជីព​បាន។

ពិត​ណាស់ ចំណុច​ទាំងអស់​នេះ​ពិតជា​មាន​ចំណុច​ពាក់ព័ន្ធ​ខ្លះ​មែន​ទៅ​លើ​ការសិក្សា ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ ក៏​វា​មិនមែន​ជា​ចំណុច​ធំ​បំផុត​ក្នុង​ការ សម្រេច​នូវ​ភាព​ត្រចះត្រចង់​ក្នុង​ការសិក្សា​នោះ​ឡើយ ព្រោះថា អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​មួយ​ចំនួន​ក៏​មិនមែន​ជា​កូន​អ្នក ​ដែល​ធូរធារ ហើយ​ក៏​មិនមែន​កើត​ក្នុង​ត្រកូល​អ្នក​ចេះដឹង​ជ្រៅជ្រះ​ដែរ តែ​គេ​នៅ​តែ​អាច​ធ្វើ​បាន។ ជាក់ស្ដែង​អតីត​ប្រធានាធិបតី​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក អាប្រាហាម លីងខូលន៍ ( Abraham Lincoln ) ក៏​ជា​អ្នក​ដែល​បាន​សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​ការសិក្សា ទោះបីជា​លោក​បាន​កើត​ឡើង​ក្នុង​ត្រកូល​អ្នកក្រ ហើយ​មាន​សុខភាព​មិន​សូវ​ល្អ​យ៉ាងណាក៏ដោយ។ ក្រៅពី​នេះ​លោក គឹម វូឈុង សហគ្រិន​ចំណាន​នៃ​ប្រទេស​កូរ៉េ​ក៏​កើត​ចេញ​ពី​ត្រកូល​អ្នកក្រ​ខ្សត់​ហើយ​នៅតែ​អាច​សម្រេច​ជោគជ័យ​ក្នុង​ជីវិត និង​ការសិក្សា​បាន។ លោក គឹម វូឈុង បាន​សាង​ឧត្ដមភាព​ដោយ​ដៃ​ទាំងគូ​របស់​គាត់ គាត់​មិន​ដែល​មាន​គំនិត​ចង់​បាន​អ្វី​ពី​គ្រួសារ​របស់​គាត់​ឡើយ ហើយ​ទីបំផុត​គាត់​ក៏​ទទួល​បាន​នូវ​សេចក្ដី​រុងរឿង​យ៉ាង​ត្រចះត្រចង់​សម្រាប់ ​ជីវិត​ក្នុង​ប្រវត្តិសាស្ត្រ​សកលលោក។

បើ​បែបនេះ​តើ​កត្តា​អ្វី​ដែល​ជា​ធាតុ​សំខាន់​បំផុត​ក្នុង​ការ​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ជីវិត និង​ការសិក្សា​នោះ?

ចំពោះ​បញ្ហា​នេះ មាន​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ផ្ដោត​ទៅលើ​ចំណុច​ដ៏​ត្រឹមត្រូវ​ ដែល​មនុស្ស​គ្រប់រូប​ទទួលស្គាល់ ថា​ពិតជា​មាន​ប្រយោជន៍​ជាងគេ​នោះ​គឺ​វិធីសាស្ត្រ។ ព្រោះថា​វិធីសាស្ត្រ​គឺជា​ចំណុច​ចម្បង​ជាងគេ​បំផុត​រវាង បញ្ហា​ពូជ និង​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​វា​គ្រាន់តែ​ជា​ធាត់​បន្ទាប់បន្សំ​នោះ។ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​រួចមក​ហើយ​ថា អ្នក​រៀន​ពូកែ និង​អ្នក​ដែល​ពូកែ​រៀន​មាន​លទ្ធផល​ពីរ​ខុសគ្នា ហើយ​ចំណុច​ទាំងនេះ​ក៏​មក​ពី​ពួកគេ​មាន​វិធីសាស្ត្រ​ខុសគ្នា​នោះ​ឯង។

ទាក់ទង​នឹង​បញ្ហា​នេះ អនុបណ្ឌិត​ប្រវត្តិសាស្ត្រ​មកពី​ប្រទេស​រុស្សី និង​ជា​បុគ្គល​ដែល​តស៊ូ​ក្នុង​ការសិក្សា​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ ត្រចះត្រចង់ លោក​សាស្ត្រាចារ្យ ពៅ សារឿន មាន​ប្រសាសន៍​ថា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា និង​អាជីព យើង​ត្រូវ​គោរព​គោលការណ៍ 7 យ៉ាង​គឺ ៖

  1. ត្រូវ​ព្យាយាម​កត់ត្រា​អ្វី​ដែល​គ្រូ​ពន្យល់ និង​បង្រៀន​ឲ្យ​បាន​ច្រើន​ជាទីបំផុត។
  2. ត្រូវ​ត្រងត្រាប់​យកចិត្តទុកដាក់​ស្ដាប់​គ្រូ​ពន្យល់​ឲ្យ​បាន​ច្រើន​បំផុត។
  3. ត្រូវ​មាន​សេចក្ដី​ក្លាហាន ហ៊ាន​សួរ​បើ​ឆ្ងល់ ហ៊ាន​ឆ្លើយ​បើ​គ្រូ​សួរ។
  4. រំលឹក​មេរៀន​ជារឿយៗ​ជា​មាតាបិតា នៃ​ការសិក្សា។
  5. ត្រូវ​ស្វះស្វែង​រក​ចំណេះ និង​ជំនាញ​បន្ថែម​លើ​ចំណេះ​ជំនាញ​ដែល​មាន​ស្រាប់។
  6. ត្រូវ​ចេះ​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​ក្នុង​ការសិក្សា និង​ជីវភាពរស់នៅ។
  7. ត្រូវ​ព្យាយាម​ទន្ទិញ​ឲ្យ​ចាំស្ទាត់ ហើយ​ស្វែងយល់​ខ្លឹមសារ និង​អត្ថន័យ​ឲ្យបាន​ស៊ីជម្រៅ៕

_________________________
(ចម្លង​ពី ៖ ប៉ាកកា​សន្តិភាព)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s