អាន​សៀវភៅ​បែប​ណា​ទើប​ចងចាំ​បាន​​ល្អ?


ការ​អាន​សៀវភៅ​ឲ្យ​ចងចាំ​ល្អ គឺ​ត្រូវ​អាន​ឲ្យ​បាន​ញឹកញាប់ ​និង​ព្យាយាម​ចងចាំ​អត្ថន័យ ឫ​ ខ្លឹមសារ​របស់​សាច់រឿង​សំខាន់​ៗ​ឲ្យ​បាន។ នៅ​ពេល​យើង​អាន​សៀវភៅ​ ចូរ​ព្យាយាម​រំឭក​​ថា រឿង​ដែល​យើង​កំពុង​អាន​នេះ ​គេ​និយាយ​អំពី​អ្វី ​ហើយ​ព្យាយាម​នឹក​ទៅ​រក​រឿង​នោះ​ដោយ​មិន​ចាំបាច់​អាន​សៀវភៅ។ បើ​មាន​ភ្លេច ឬ​ស្រពេចស្រពិល​ត្រង់ណា ចូរ​បើក​សៀវភៅ​អាច​ផ្ទៀងផ្ទាត់​ហើយ​កត់ត្រា​ទុក ដើម្បី​ឲ្យ​ការ​ចងចាំ​បាន​រត់​ឆ្លងកាត់​ដៃ​ និង​ខួរក្បាល​ម្ដងទៀត។​

ការ​អាន​សៀវភៅ ឬ​ មើល​មេរៀន​ទុក​មុន​ជា​ច្រើន​ថ្ងៃ មុន​ពេល​ថ្ងៃ​ប្រឡង​​មក​ដល់​ ហើយ​យើង​​យក​មក​រំឭក​វា​ម្ដងទៀត​មុន​ថ្ងៃ​ប្រឡង​ ​វា​ប្រសើរ​ជាង​ការ​អាន​យ៉ាង​គំហុក តែ​​រយៈ​ពេល​ខ្លី​មុន​ថ្ងៃ​ប្រឡង​ ព្រោះ​ការ​ចងចាំ​ដែល​យើង​បាន​កត់ត្រា​ទុក​ជា​ច្រើន​ថ្ងៃ​ហើយ​នោះ ពេល​ដែល​យើង​​បាន​រំឭក​ម្ដងទៀត វា​រមែង​ស្ថិត​នៅ​បាន​យូរ ​ជាង​ការ​ចងចាំ​ដែល​យើង​ទើប​តែ​​កត់ត្រា​ទុក​ថ្មីៗ។ ឯ​វិធី​ដទៃ​ទៀត គឺ​ត្រូវ​យក​ការ​ចងចាំ​របស់​យើង ​ទៅ​លាតត្រដាង​ឲ្យ​ក្លាយ​ជា​សាច់រឿង ឬ​​ឲ្យ​ក្លាយ​ជា​រូបភាព​ផ្សេងៗ​ ដើម្បី​ឲ្យ​យើង​ងាយស្រួល​ចាំ។

ក្រៅពីនោះ​ក៏​ត្រូវតែ​ត្រៀម​រាងកាយ យើង​ឲ្យ​មាន​សុខភាព​​ល្អ ​ដូចជា​ត្រូវ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់​​ ហាត់ប្រាណ​ឲ្យ​ទៀងទាត់​​ ចៀសវាង​ថ្នាំ​ញៀន រួម​ទាំង តែ កាហ្វេ ស្រា បារី និង​សារធាតុ​ដាស់​ភ្ញោច​សរសៃ​ប្រសាទ​ផ្សេងៗ និង​ត្រូវ​ទទួលទាន​អាហារ​ពេលព្រឹក​ជាប្រចាំ​ផង។ បើ​សុខភាព​ល្អ​ប្រសើរ​ហើយ​ ខួរក្បាល​ក៏​ភ្លឺ​ថ្លា​ទៅ​តាម​នោះ​ដែរ៕
__________________
ប្រភព : KhmerStation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s