គន្លឹះ​៤​យ៉ាង​សម្រាប់​យុវវ័យក្នុងភាពជោគជ័យ


បើ​សួរ​ថា តើ​នរណា​ខ្លះ​ដែល​មិន​ចង់ ទទួល​បាន​ជោគជ័យ​នោះ ប្រាកដ​ជា​គ្មាន​​នរណា​ម្នាក់​ឆ្លើយ​ថា មិន​ចង់​ជោគជ័យ​នោះ​ឡើយ តែ​បើ​សិន​ជា​សួរ​ថា តើ​អ្នក​ដឹង​ទេ​ថា ដើម្បី​ទទួល​ជោគជ័យ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ នោះ​ប្រហែល​មាន​មនុស្ស​ជា​ច្រើន​ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ។ មិត្ត​យុវវ័យ! ខាង​ក្រោម​នេះ​ជា គន្លឹះ​ជោគជ័យ​៤ យ៉ាង​ដែល​ផ្ដល់​ដោយ​លោក ឃីម សុខហេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ជួយ​ស្រុក​កំណើត​យើង (Help Our Homeland)។ ១. មាន​វិន័យ​ល្អ៖ បុគ្គល​ដែល​អាច​ជោគជ័យ​បាន​ ជា​បុគ្គល​ដែល​មាន​វិន័យ​ល្អ ដែល​វិន័យ​ល្អ​នេះ​ អាច​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​សីលធម៌​ល្អ ហើយ​បុគ្គល​ដែល​មាន​សីលធម៌​ល្អ​ ជា​បុគ្គល​ដែល​គ្រប់​ស្ថាប័នឬ​សង្គម​ទាំង​មូល​ត្រូវ​ការ​ជា​ទី​បំផុត។ ២. មាន​គោលដៅ​នៃ​ជីវិត៖ បុគ្គល​ម្នាក់​ៗ​ ត្រូវ​តែ​​កំណត់​គោលដៅ​នៃ​ជីវិត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់។ យុវវ័យ​ត្រូវ​ដឹង​ថា ការ​កំណត់​គោលដៅ​នៃ​ជីវិត​ គឺ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ឆន្ទៈ​។ ឆន្ទៈ​គឺ​ជា​អ្នក​កំណត់​សកម្ម ភាព​របស់​អ្នក ថា​តើ​អ្នក​នឹង​ធ្វើ​អ្វី? យុវវ័យ​សាក​គិត​ទៅ​មើល​ថា ប្រសិន​បើ​អ្នក​មិន​ទាន់​ទាំង​ដឹង​ថា​ ខ្លួន​ឯង​ចង់​បាន​អ្វី​ផង​នោះ តើ​ធ្វើ​ម៉េច​អ្នក​អាច​ដឹង​ថា ខ្លួន​អ្នក​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា​ ហើយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?ព្រោះ​អ្វី? ព្រោះ​អ្នក​មិន​ដឹង​ថា​ តើ​កន្លែង​ណា​ ឬ​ចំណុច​ណា​ដែល​អ្នក​ចង់​ទៅ​ទេ។ ឧទាហរណ៍​ សម្រាប់​យុវវ័យ​ដែល​ទើប​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ គឺ​ប្រៀប​បាន​នឹង​យើង​កំពុង​តែ​ជិះ​ទូក​មួយ​កណ្ដាល​ទន្លេ ឬ​សមុទ្រ​ដូច​គ្នា ហើយ​ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​តើ ច្រាំង កំពង់​ចម្លង​ឬ​ផែ​នៅ​កន្លែង​ណា តើ​អ្នក​​អាច​រៀបចំ​​ក្ដោង​​យ៉ាង​ដូចម្ដេច? ៣. ការ​ត្រៀម​ខ្លួន៖ មិនមែន​មាន​តែ​គំនិត​សុទិដ្ឋិនិយម​អាច​ជួយ​អ្នក​បាន​ទេ ។ ឧទាហរណ៍​ដដែល ប្រសិន​បើ​អ្នក​ស្ថិត​នៅ​កណ្ដាល​ទន្លេ ហើយ​អ្នក​មិន​ចេះ​ហែល​ទឹក តើ​ការ​គិត​វិជ្ជមាន​ថា​ “ខ្ញុំ​មិន​ស្លាប់ ខ្ញុំ​មិន​លង់ ខ្ញុំ​នឹង​អាច​ទៅ​ដល់​គោលដៅ” ប្រាកដ​ថា​អាច​ជួយ​អ្នក​បាន​ទេ ខណៈ​ដែល​អ្នក​នឹង​លង់​ទឹក​ស្លាប់​ក្នុង​ពេល​បន្តិច​ទៀត​នោះ? បើ​អ្នក​មិន​ដែល​រៀន ហើយ​ជិត​ដល់​ថ្ងៃ​ប្រឡង អ្នក​មាន​គំនិត​វិជ្ជមាន​ថា​ប្រឡង​ជាប់ តើ​អាច​ទៅ​រួច​ទេ? ត្រង់​ចំណុច​នេះ បន្ថែម​លើ​ការ​គិត​វិជ្ជមាន បុគ្គល​គ្រប់រូប​ត្រូវ​តែ​រៀន​ពង្រឹង​សមត្ថភាព​ខ្លួន ត្រូវ​ត្រៀម​ខ្លួន​ចំពោះ​ឧបសគ្គ​ដែល​អាច​ជួប​ប្រទះ​តាម​ផ្លូវ​ទៅ​កាន់​គោល ដៅ​ជីវិត​របស់​អ្នក។ ការ​ចេះ​វាយ​តម្លៃ​ខ្លួន​ឯង សិក្សា​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ បំពេញ​ចំណុច​ខ្វះខាត គួប​ផ្សំ​ជាមួយ​គំនិត​វិជ្ជមាន ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដែល​ជា​កត្តា​ដែល​ជួយ​ឲ្យ​អ្នក​កាន់​តែ​មាន​ក្ដី​ សង្ឃឹម នោះ​អ្នក​នឹង​អាច​សម្រេច​គោលដៅ​បាន។ ៤. ទំនាក់ទំនង​ល្អ៖ ទំនាក់ទំនង​គឺ​គន្លឹះ​ដ៏​សំខាន់​និង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ខ្លួន ​អ្នក​បាន។ បន្ទាប់​ពី​អ្នក​បាន​វាយ​តម្លៃ​ខ្លួន​អ្នក​

tajikistan-adolescent-and-youth-perspectives-research

ហើយ ហើយ​រក​ឃើញ​ថា ​អ្នក​មិន​មាន​ទំនាក់ទំនង​ល្អ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី? អ្នក​ត្រូវ​តែ​កែប្រែ អ្នក​ត្រូវ​ស្វែងរក ឬ​បង្កើត​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ជាង​មុន ដូច​ជា ​អ្នក​ត្រូវ​ដឹង​ថា​តើ​នៅ កន្លែង​ណា​ខ្លះ​ដែល​ប្រជុំ​ដោយ​អ្នក​មាន​សមត្ថភាព អ្នក​មាន​ការងារ​ល្អ​ អ្នក​មាន​ចំណេះដឹង​ខ្ពស់ អ្នក​មាន​ទំនាក់ទំនង​ល្អ អ្នក​ពូកែ អ្នក​ប្រាជ្ញ អ្នក​ដែល​អាច​ធ្វើ​ជា​គំរូ អ្នក​ដែល​អាច​ចែករំលែក​បទ​ពិសោធន៍ ព័ត៌មាន​ដល់​អ្នក​បាន​? អ្នក​អាច​មាន​ឱកាស​ជួប​អ្នក​ទាំង​នោះ​បាន​តាម​រយៈ​ចូលរួម​ក្នុង​អង្គការ សមាគម ក្លិប​យុវជន ឬ​ចូលរួម​ក្នុង​សិក្ខាសាលា សន្និសីទ ឬ​កិច្ចការ​សហគមន៍​ជា​ដើម​ឲ្យ​បាន​ច្រើន។ ក្រៅ​ពី​ ៤​គន្លឹះ​នាំ​ឲ្យ​យុវវ័យ​ជោគជ័យ​ក្នុង​ជីវិត លោក គ្រូ ឃីម សុខហេង បាន​លើកឡើង “យុវវ័យ​ខ្លួន​ឯង​ញៀន​នឹង​ការ​គិត​ខ្លី” គឺ​ជា​កត្តា​រារាំង​យុវវ័យ​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ក្រៅ​ពី​កត្តា​គួបផ្សំ ​ជា​ច្រើន​ទៀត ហើយ​យុវវ័យ​ច្រើន​គិត​ចង់​បាន​អ្វី គឺ​ចង់​បាន​ឆាប់​និង​ចង់​មាន​ការ​តស៊ូ​ប្រឹងប្រែង​យូរ​ឡើយ។ ការ​គិត​ខ្លី ដែល​ស្ដែង​ចេញ​ ជា​ការ​មិន​សូវ​យកចិត្ត​ទុកដាក់ ​និង​មិន​សូវ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​កិច្ចការ​។ កត្តា​នេះ នាំ​ឲ្យ​យុវជន​អស់​សង្ឃឹម មិន​ជឿជាក់ សម្រេច​ចិត្ត​ខុស ទៅ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង និង​នាំ​ឲ្យ​មិន​បាន​សម្រេច​គោលដៅ។ ដើម្បី​បំបាត់​ “ភាព​ញៀន​នឹង​ការ​គិត​ខ្លី” នេះ​យុវវ័យ​គួរ​បន្ថែម​ការ ស្ដាប់ និង​អាន ឲ្យ​បាន​ច្រើន ព្រោះ​លោក​ជឿជាក់​ថា ការ​ស្ដាប់ និង​អាន​ច្រើន ​ជួយ​ឲ្យ​យុវវ័យ​ទទួល​បាន​ព័ត៌មាន​ច្រើន ពង្រីក​ចំណេះដឹង និង​គំនិត​បាន​យ៉ាង​ទូលំ ទូលាយ៕ អត្ថបទ៖ សួន ពលិកា

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s