មូលហរតុ​បណ្ដាល​ឲ្យ​មាន​វប្បធម៌​​បុកហើយ​រត់គេច


កម្រ​ឮ​ណាស់​ ដែល​ភាគី​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរ​តាម​ដង​ផ្លូវ​​​ ចេញ​មុខ​មក​ទទួល​ខុសត្រូវ​លើ​ជន​រងគ្រោះ។ ភាគច្រើន​ក្រោយ​ពី​មាន​គ្រោះថ្នាក់​ហើយ ​គឺ​បើក​រត់​គេច មិន​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ ដែល​ខ្លួន​បាន​បង្ក​ឡើង​ទេ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ទើប​ធ្វើ​​ឲ្យ​អ្នក​បង្ក​ហេតុ​​ទាំង​នោះ​រត់​គេច​ ខ្លួន​?

ខាង​​ក្រោម​​នេះ​ ជា​មតិ​របស់​យុវជន​មួយ​ចំនួន​ពី​មូល​ហេតុ​​នៃ​ការ​បុក​ហើយ​រត់​គេច​​មិន​ទទួល​ខុស​​ត្រូវ៖

កញ្ញា តេង ធីតា និស្សិត​​ឆ្នាំ​ទី​១​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ការ​បុក​ហើយ​រត់​គេច​នេះ​ គឺ​មក​ពី​គេ​យល់​ថា ជន​រង​គ្រោះ​មាន​របួស​​ ​មិន​អាច​បើក​ដេញ​តាម​គេ​​​​​​ទាន់​​ទេ។

​ធីតា​បាន​បន្ថែម​ថា៖ “​ម្យ៉ាង​ទៀត​​មក​ពី​អ្នក​ខ្លះ​ជា​អ្នក​ធ្វើការ​ធំ ឬ​អ្នក​ខ្លះ​ជា​មនុស្ស​ល្បី​ឈ្មោះ ​បើ​គេ​នៅ​ទទួល​ខុស​ត្រូវ​ នឹង​នាំ​ជាប់​ឈ្មោះ​អាក្រក់ ​ខូច​ឈ្មោះ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន​ ដូច្នេះ​ហើយ​ទើប​ជ្រើសរើស​យក​ការ​រត់​គេច​ខ្លួន​អីចឹង”។

ចំណែក​យុវជន រ៉ាយុទ្ធ និស្សិត​ឆ្នាំ​ទី​២ នៅ​សាកល​វិទ្យាល័យ​ន័រតុន បាន​សន្និដ្ឋាន​ថា អ្នក​បង្ក​ហេតុ​មិន​មែន​សុទ្ធ​តែ​មាន​បំណង​នោះ​ទេ ដូច្នេះ​រឿង​ខ្លះ​កើត​ឡើង​ដោយ​ចៃដន្យ​ មក​ពី​ស្លន់​ពេក​ទទួល ​យក​កំហុស​មិន​ទាន់​​បាន ព្រោះ​បើ​នៅ​អាច​ប្រឈម​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ ឬ​សាច់​ញាតិ​របស់​ជនរងគ្រោះ​អាច​វាយ​ដំ​គេ​ក៏​អាច​ថា​បាន ទើប​​បណ្ដាល​ឲ្យ​​បើក​​រត់​​គេច​​ដូច្នេះ ។

លោក ឈួន សុខខឿន ចុងភៅ​ធ្វើការ​នៅ​សណ្ឋាគារ​ណាហ្គាវើល បាន​យល់​ដឹង​ស្រដៀង​យុវជន​ទាំង​ពី​ខាង​លើ​ដែរ​​ថា មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​បុក​រត់​គេច​នោះ​ទេ អ្នក​ខ្លះ​ក៏​​ចង់​ទទួល​ខុស​ត្រូវ​ដែរ ប៉ុន្តែ​ខ្លាច​រឿង​តូច​ក្លាយ​ទៅ​​ជា​រឿង​ធំ អាជ្ញាធរ​អាច​អូស​យក​ទៅ​ខណ្ឌ​ ដោះស្រាយ​ ដែល​អាច​ត្រូវ​ចំណាយ​ធ្ងន់​ជាង​មុន។ ទី​២​ទៀត​ ​ពេល​ចេញ​ទៅ​ទទួល​ខុស​ត្រូវ​​ បងប្អូន​ជនរងគ្រោះ​រោម​វ៉ៃ​ អាច​ឈាន​ដល់​ស្លាប់​ក៏​អាច​ថា​បាន​។

សុខ​ខឿន បាន​បន្ថែម​ថា ​មួយ​ចំនួន​គឺ​ប្រើ​ទ្រឹស្ដី​នេះ​តែ​ម្ដង​ បើកបរ​ដោយ​ធ្វេសប្រហែស​ អាង​ពេល​បុក ​រត់​គេច​បាត់​តែ​ម្ដង។

លោក ម៉ាក ​ចំរើន ប្រធាន​សមាគម​យុវជន​ខ្មែរ បាន​ឲ្យ​ដឹង​ថា សម្រាប់​ទស្សនៈ​របស់​លោក​គឺ មាន​កត្តា​បី ទី​១ ការ​មិន​គោរព​ច្បាប់ ទី២ ការយល់​ដឹង​ពី​ច្បាប់​ចរាចរ​ទាប និង​ទី៣ ​អ្នក​បើក​បរ​​ខ្វះ​សីលធម៌​​។

លោក បាន​បន្ត​ទៀត​ថា មក​ពី​ពួក​គាត់​មិន​ឲ្យ​តម្លៃ​លើ​ការ​អនុវត្ត​​ច្បាប់ ព្រោះ​គ្មាន​ទំនុក​ចិត្ត​លើ​ការ​ដោះ​ស្រាយ​របស់​​សមត្ថកិច្ច​ ម្យ៉ាង​ទៀត​មក​ពី​ប្រព័ន្ធ​​អន្តរាគមន៍​តាម​ច្បាប់​របស់​សមត្ថកិច្ច​នៅ​ខ្សោយ​ ដូច្នេះ​សង្ឃឹម​ថា​ការ​រត់​គេច​​អាច​យក​រួច​ខ្លួន​បាន។

ប្រធាន​សមាគម​យុវជន​ខ្មែរ​បន្ត​ថា​ ពេល​ខ្លះ​បើសិនជា​អ្នក​បង្ក​ចេញ​មក​ទទួល​ខុសត្រូវ​ អាច​ត្រូវ​បងប្អូន ឬ​​អ្នក​ជុំវិញ​ប្រើ​អំពើ​ហិង្សា​ ដូច្នេះ​ពេល​​មាន​បញ្ហា​ ជន​បង្ក​តែង​គេច​​ខ្លួន​សិន​ បើ​គេ​ចាប់​បាន​ យ៉ាង​ច្រើន​យក​លុយ​មក​បញ្ចប់រឿង​ពេល​ក្រោយ​​​ជា​ការ​ស្រេច​ ព្រោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ទាប ដែលជា​​កត្តា​​បង្ហាញថា​ ការ​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​អ្នក​ស្លាប់​គឺ​នៅ​ទាប​នៅ​​ឡើយ​។

លោក​ក៏​បាន​​អំពាវនាវ​ថា សូម​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរ​ មាន​ភាព​តឹងរ៉ឹង​ជាង​មុន ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​​ដល់​ប្រជាជន​ ឲ្យ​បាន​យល់​ដឹង​បាន​​ច្បាស់។ ពិសេស​ នៅ​តាម​សាលា​រៀន ត្រូវ​​ឲ្យ​សិស្ស​ និស្សិត​បាន​​យល់​ដឹង​ឲ្យ​​​កាន់​តែ​ច្រើន​ និង​ទូលំទូលាយ​ជាង​មុន ។

លោក​​ក៏​បន្ថែម​​​ដែរ​ថា​ រឿង​មួយ​ទៀត​ គឺ​ពង្រឹង​ការ​ប្រើប្រាស់​ធានា​រ៉ាប់រង​ឲ្យ​គ្រប់​ៗ​គ្នា ​​ដើម្បី​ពេល​មាន​បញ្ហា​ ខាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​អ្នក​ចូល​មក​ដោះស្រាយ​ ដើម្បី​ទទួល​ខុសត្រូវ​លើ​​ផល​លំបាក​របស់​ជនរងគ្រោះ​​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរ​៕

ចុះ​យុវវ័យ​​វិញ​​យល់​​យ៉ាង​​ណា​​​ដែរ?​

អត្ថបទ​៖​ កង ចាន់​បញ្ញា

ដកពី សប្បាយ

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s