ប្រសាសន៍លោក សមរង្សី ធ្វើសន្និសិតកាសែត ថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០១៣
ជំហរគណបក្សសង្រ្គោះជាតិ អំពីលទ្ធផលបោះឆ្នោត
សន្និសីទកាសែតកាលពីព្រឹកមិញនេះ គណបក្សសង្រ្គោះជាតិ បានបដិសេធលទ្ធផលបោះឆ្នោត ដែលត្រូវបានផ្សព្វផ្សាយដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សជំទាស់អំពាវនាវឲ្យមានការបង្កើតគណៈកម្មាធិការចម្រុះមួយ ដើម្បីស៊ើបអង្កេតចំពោះភាពមិនប្រក្រតីធ្ងន់ធ្ងូរ នៅអំឡុងពេលបោះឆ្នោត ហើយវាយតម្លៃនូវផលប៉ះពាល់ទាំងនេះចំពោះលទ្ធផលបោះឆ្នោត។
គណៈកម្មាធិការស៊ើបអង្កេតនេះ គួរត្រូវបានបង្កើតឡើង ដោយមានសមាសភាពចូលរួមពីគណបក្សនយោបាយសំខាន់ទាំងពីរ អង្គការសង្គមស៊ីវិល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អង្គការឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិ ហើយនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនផ្សេងទៀតដែលផ្តោតលើការបោះឆ្នោត។
ដោយឈរលើមូលដ្ឋាននៃការស្វែងរកការពិត និងការផ្តល់អនុសាសន៍ របស់គណៈកម្មាធិការស៊ើបអង្កេតនេះ មេដឹកនាំមកពីគណបក្សនយោបាយទាំងពីរ នឹងស្វែងរកយុទ្ធសាស្រ្តនិងយុទ្ធវិធីដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងដើម្បីរកដំណោះស្រាយចំពោះអំពើអយុត្តិធម៌ ដែលប្រជាពលរដ្ឋខ្មែរបានទទួលរងគ្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូម ចុចទីនេះ ដើម្បីមើលVideoទាំងអសើគ្នា