ភាគទី២៖យុទ្ឋោ​បករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​របស់​បុព្វ​បុរស​ខ្មែរ (ត)


ស្រុកកោះធំនៃប្រទេសកម្ពុជា

(តពីភាគទី១ )

III គ្រឿង​ការពារ​ខ្លួន និង​វេទមន្ត​សក្ដិសិទ្ធិ

ដើម្បី​បញ្ចៀស​ការពារ​ទប់ទល់ នឹង​គ្រឿង​អាវុធ​គ្រប់​ប្រភេទ​បាន បុព្វ​បុរស​ខ្មែរ​មាន​មធ្យោបាយ និង​គ្រឿង​ការពារ​ខ្លួន​ពីរ​យ៉ាង​គឺ តាម​ក្បួន យុទ្ធ​វិធី និង​តាម​វេទមន្ត ។

ក្បួន​យុទ្ធវិធី

តាម​ធម្មជាតិ ត្រូវ​ចេះ​រក​ទី​បិទ​បាំង មាន​ព្រៃ​របោះ ថ្មដា ចេះ​ស្មាន​តម្រូវ​កាល​អាកាស ចេះ​ស្ដាប់​សន្ធឹក​ខ្យល់​ បោកបក់ ៘

ប្រើ​ខែល អាច​ចាត់​ជា​អាវុធ​ក៏​បាន ខែល​មាន​រាង​មូល វែង ដូច​ចង្អេរ ​ធ្វើ​ពី​ដែក ស្បែក​ក្របី ឬ​ឈើ សម្រាប់​ទប់​រាំង​បាំង ផ្លែ​ព្រួញ ឬ​មុខ​លំពែង​ដែល​បាញ់​ពី​ចម្ងាយ ។

អាវ​ក្រោះ ជា​អាវ​វៀល​ក្លៀក ធ្វើ​ពី​បន្ទះ​ដែក ស្ពាន់ សំណាញ់​ដែក ស្បែក​គោ-​ក្របី​ហាល​ស្ងួត ដោយ​ដេរ​ភ្ជិត​សម្រាប់​ពាក់​ចូល​ទីលាន​ប្រយុទ្ធ ។ អាវ​ក្រោះ​អាច​ទប់​នឹង​ផ្លែ​ព្រួញ មុខ​ដាវ លំពែង បាន ។ ព្រះ​មហាក្សត្រ​ខ្មែរ​តែង​ប្រើ​អាវ​ក្រោះ តាំង​ពី​សម័យ​មុន អង្គរ​ម្ល៉េះ រហូត​ដល់​ជាប់​ព្រះ​នាម​ថា “វរ្ម័ន‘ ជា​ពាក្យ​សំស្ក្រឹត​ប្រែ​ថា : អាវ​ក្រោះ​នេះ​ឯង ’ ។ ព្រះ​នាម​ជ័យ​វរ្ម័ន​មាន​ន័យ​ថា “ឣាវ​ក្រោះ​មាន ជ័យ” ។

ផឹក​ថ្នាំ​គង់ជា​ឱសថ​សក្ដិសិទ្ធិ ផ្សំ​ពី​ប្ញស​ឈើ សំបក ឈើ ប្រទាល យក​ទៅ​ស្ងោរ​រម្ងាស់​នឹង​ឆ្នាំង​ដី ដោយ​មាន​រាយ​មន្ត​ព័ទ្ធ សីមា​ផង ដើម្បី​ផឹក​ទៅ​ឲ្យ​គង់​ស្បែក កាប់​មិន​មុត ។ ជួន​កាល​ផ្សំ ពី​សត្វ​រញី ប្រមាត់​ខ្លា​ឃ្មុំ ល្អូត​ស្បូវ ថ្លាន់​ភ្ញី ៘

វេទមន្ត

អាវតេជះឬ​អាវ​យ័ន្ត ជា​អាវ​ដេរ​ពី​ក្រណាត់​ផាឌិប ទេស​ឯក ឬ​ជា​តី មាន​គូរ​យ័ន្ត​គា​ថា បញ្ចុះ​អក្ខរ:​ភាសា​បាលី តាម​ព្រហ្មញ្ញ​សាសនា និង​ពុទ្ធសាសនា ។ នៅ​លើ​តួ​អាវ ដែល​កាត់​វៀល​ក្លៀក​នោះ​មិន​សូវ​ចោល​អក្សរ ខ្វាក់ និង​អក្ខរ: ន ម អ ឧ ឥ ស្វាសុ នោះ​ឡើយ ហើយ​កាន់​ក្អែល​ឡើង​ខ្មៅ​រលើប ។

កន្សែង​យ័ន្ត ជា​កន្សែង​ផាឌិប ឬ​ជា​តី មាន​គូរ​យ័ន្ត​គា​ថា ដូច​អាវ​តេជះ​ដែរ ជួន​កាល​មាន​បញ្ចុះ​ស្នាម​បាទ​ជើង​មាតា​បិតា ឬ ឧបជ្ឈា​យា​ចារ្យ ​ដែល​ជា​អ្នក​មាន​គុណ សម្រាប់​បង់​ជាប់​នឹង​ក ជួត​លើ​ក្បាល ។

View original post 1,237 more words

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s